សង្គមអន្តរជាតិ
អន្តរជាតិ
ធនធានរ៉ែធ្វើឲ្យប្រទេសជាច្រើនក្លាយជាប្រទេសអ្នកមាន៖កាតា ព្រុយណេ ស្វាស៊ីឡង់...
× ប្រទេសនាំចេញប្រេងភាគច្រើនជាប់ចំណាត់ថ្នាក់ជាប្រទេសអ្នកមាន ឬប្រទេសដែលប្រជាជនម្នាក់ៗអាចរកបានប្រាក់ចំណូលខ្ពស់។
ខាងក្រោមនេះជាប្រទេសដែលមានជាងគេចំនួន១១នៅលើពិភពលោក៖
១.កាតា: កាតាជាប្រទេសមានជាងគេក្នុងចំណោមប្រទេសអ្នកមានទាំងដប់នៅលើពិភពលោក។ឧស្សាហកម្មរុករកប្រេងដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចកាតា ព្រោះ៧០ភាគរយនៃចំណូលជាតិបានមកពីប្រេងនិងឧស្ម័ន។ ជាមធ្យម ប្រជាជនម្នាក់អាចរកប្រាក់ចំណូលបាន ១២៧,៥២៣ដុល្លារ។
២.លុចសំបួ:លុចសំបួត្រូវបានគេស្គាល់ថាជាប្រទេសអ្នកមានលំដាប់ទីពីរ ហើយប្រជាជនលុចសំបួម្នាក់អាចរកប្រាក់ចំណូលបាន១០៥,៨៨២ ដុល្លារ។ ប្រទេសនេះមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងប្រទេសចំណូលមធ្យមប្រាំបួនដង ដោយសារវាមានវិស័យហិរញ្ញវត្ថុនិងធានាគារខ្លាំងក្លា។
៣.សិង្ហបុរី: សិង្ហបុរីត្រូវបានគេចាត់ទុកជាប្រទេសអ្នកមានជាងគេលំដាប់ទីបីលើពិភពលោកនៅឆ្នាំ២០១៧ ព្រោះជនជាតិសិង្ហបុរីម្នាក់អាចរកចំណូលបាន៨៧,៨៥៦ដុល្លារ។ ប្រទេសនេះមានសេដ្ឋកិច្ចខ្លាំងដោយសារវិស័យសេវាហិរញ្ញវត្ថុ ឧស្សាហកម្មនាំចេញសារធាតុគីមី និងគោលនយោបាយសេដ្ឋកិច្ចសេរី។ម្យ៉ាងទៀត សិង្ហបុរីមានកំពង់ផែមមាញឹកជាងគេលំដាប់ទីពីរលើលោកដែលអាចរកចំណូលបាន៤១៤ ពាន់លានដុល្លារនៅឆ្នាំ ២០១១។
៤. ព្រុយណេ:ប្រជាជនព្រុយណេជាមធ្យមអាចរកចំណូលបាន៧៧,៤៤១ដុល្លារ នោះក៏ដោយសារតែប្រជាជនព្រុយណេស្ទើរតែទាំងស្រុងបានពឹងផ្អែកលើការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិ។
៥. កូវ៉ែត :កូវ៉ែតក៏ជាប្រទេសមួយដែលមានគោលនយោបាយសេដ្ឋកិច្ចសេរីដែរ ហើយប្រជាជនកូវ៉ែតជាមធ្យមក្នុងម្នាក់អាចរកចំណូលបាន ៧៣,៨១៧ដុល្លារ។ ផលិតផលក្នុងស្រុកសរុបរបស់កូវ៉ែតស្ទើរតែ ៥០ភាគរយពឹងផ្អែកលើការនាំចេញប្រេង និងសាំង និង ៩៥ភាគរយ នៃចំណូលរដ្ឋាភិបាល និងការនាំចញក៏ពឹងលើប្រេងដូចគ្នា។
៦. អារ៉ាប់រួមអេមីរ៉េត:អារ៉ាប់រួមអេមីរ៉េតជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេលំដាប់ទីពីរក្នុងពិភពអារ៉ាប់។ ជាមធ្យម ប្រជាជនប្រទេសនេះម្នាក់អាចរកចំណូលបាន ៧២,៤១៩ដុល្លារ។សេដ្ឋកិច្ចអារ៉ាប់រួមអេមីរ៉ាត់មានប្រភពមកពីចំណូលប្រេង វិស័យសេវាកម្ម និងទូរគមនាគមន៍ផងដែរ។
៧.សាធារណរដ្ឋអៀឡង់:អៀឡង់បានជាប់ឈ្មោះជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេលំដាប់ថ្នាក់លេខបួនក្នុងអង្គការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច។ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់មានចំនួន៦៨,៨៨៣ដុល្លារ ហើយឧស្សាហកម្មសំខាន់ដែលជំរុញការរីកចម្រើននៃសេដ្ឋកិច្ចអៀឡង់រួមមានឧស្សាហកម្មវាយនភណ្ឌ រ៉ែ និងវត្ថុធាតុដើមផងដែរ។
៨.ន័រវេស:ប្រជាជនន័រវេសម្នាក់ជាមធ្យមអាចរកចំណូលបាន៥៩,៣០២ដុល្លារ។ ដ្បិតប្រទេសនេះមានផ្ទៃដីតូចក្ដី សេដ្ឋកិច្ចន័រវេសមានការរីកចម្រើនខ្លាំង។ ន័រវេសស្ថិតនៅលំដាប់ទីប្រាំបីដែលនាំចេញប្រេងឆៅច្រើនជាងគេ និងជាប់ចំណាប់ថ្នាក់លេខបីក្នុងការនាំចេញឧស្ម័នធម្មជាតិច្រើនជាងគេលើពិភពលោកទៀតផង។
៩.ស្វាស៊ីឡង់:ស្វាស៊ីឡង់ជាប្រទេសដែលមានផលិតផលក្នុងស្រុកបូកសរុបរបស់មនុស្សម្នាក់ចំនួន៦២,៨៨២ដុល្លារ។ ស្វាស៊ីឡង់ជាប្រទេសមួយដែលមានការរីកចម្រើនសេដ្ឋកិច្ចខ្លាំងដូចប្រទេសអ្នកមានដទៃទៀតដែរ ហើយសេដ្ឋកិច្ចស្វាស៊ីឡង់ពឹងផ្នែកធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានា។
១០. សហរដ្ឋអាមេរិក:អាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ ទោះប្រទេសនេះមានចំនួនប្រជាជនច្រើនក្ដី។ សេដ្ឋកិច្ចអាមេរិកនៅតែបន្តរីកចម្រើន ហើយផលិតផលក្នុងស្រុករបស់ប្រជាជនម្នាក់ៗមានចំនួន៥៧,៤៦៧ដុល្លារ។ មូលហេតុមួយចំនួនដែលធ្វើឲ្យសេដ្ឋកិច្ចអាមេរិកបន្តរីកចម្រើនរួមមានឧស្សាហកម្មរថយន្តក្នុងស្រុកទ្រង់ទ្រាយធំ វិស័យបច្ចេកវិទ្យាដែលជំរុញការច្នៃប្រឌិត និងប្រព័ន្ធគ្រប់គ្រងបែបប្រជាធិបតេយ្យដែលធានាបាននូវកម្មសិទ្ធិបញ្ញា និងសហគ្រិនភាព។
១១. អារ៉ាប៊ីសាអូឌីត:អារ៉ាប៊ីសាអូឌីតជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងដោយសារការនាំចេញប្រេង។ សកម្មភាពសេដ្ឋកិច្ចធំៗមួយចំនួនរបស់ប្រទេសនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ខ្លួន ។ ដូចនេះហើយផលិតផលបូកសរុបក្នុងស្រុករបស់ប្រជាជនអារ៉ាប៊ីសាអូឌីតម្នាក់ៗមានចំនួន ៥៤,៤៣១៕
Tag:
ប្រទេសអ្នកមាន
កាតា
ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com