ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ការប្រកួតសមិទ្ធផលស្នាដៃនិស្សិតស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យន័រតុន
17, Sep 2017 ,
8:47 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យន័រតុន បានធ្វើការប្រកួតជ្រើសរើស យកសមិទ្ធផលស្នាដៃនិស្សិត ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ពីឆ្នាំទី១ដល់ ឆ្នាំទី៤ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧។
នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមក្រោមអធិបតីភាព របស់ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ហើយក៏ជាសាស្ដ្រាចារ្យ ផ្នែកស្ថាបត្យកម្មនិងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យន័រតុនផងដែរ។ សមិទ្ធិផលស្នាដៃនិស្សិតដែលបានដាក់ចូលរួម ក្នុងការប្រកួតជ្រើសរើសលើកនេះរួមមាន៖
- ឆ្នាំទី១ គំនូរផាត់ពណ៌ គំនូរបិតក្រដាសកាសែត និង អគារពាណិជ្ជកម្មខ្ពស់ៗ ធ្វើពីក្រដាស និងប្លាស្ទិច។
- ឆ្នាំទី២ គំនូរខ្មៅដៃពណ៌ឈើ គំនូរពណ៌ទឹក ម៉ាកែត (Models) ផ្ទះខ្មែរ (ផ្ទះរោងដោល ផ្ទះរោងដោលក្លាយ ផ្ទះប៉ិត ផ្ទះរោងឌឿង និងផ្ទះសេដ្ឋី) វត្តអារាមខ្មែរ លំនៅដ្ឋានខ្មែរសម័យទំនើប មជ្ឈមណ្ឌលកំសាន្ត អគាររដ្ឋបាល និងផ្ទះលំហែកាយ។
- ឆ្នាំទី៣ គំនូរពណ៌ទឹកនៃរូបភាពប្រាសាទ និងអគារចាស់ៗ ម៉ាកែត (Models) អគារពាណិជ្ជកម្ម ផ្សារទំនើប អគារចម្រុះ សណ្ឋាគារ ស្ថានីយ៍ប្រវត្តិសាស្ដ្រ និងធម្មជាតិសាកលវិទ្យាល័យ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច។
- ឆ្នាំទី៤ ម៉ាកែត (Models) មជ្ឈមណ្ឌលវប្បធម៌ អន្ដេវាសិកដ្ឋាន (Dormitory) បណ្ណាល័យ និងក្លឹបកីឡាជាដើម។
ការប្រកួតជ្រើសរើសស្នាដៃនិស្សិតនេះ គឺរៀបចំឡើងដើម្បីលើកទឹកចិត្តនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ទាំងអស់ដែលបានខិតខំសង្វាតសិក្សា មុខវិជ្ជាជំនាញទាំងឡាយនៅក្នុងឆ្នាំនីមួយៗ។ ការប្រកួតជ្រើសរើសស្មាដៃនិស្សិតនេះ ក៏ជាកត្តាលីករមួយជួយជម្រុញឲ្យនិស្សិតខិតខំកសាងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជាស្ថាបត្យករអាជីព ពោរពេញដោយសមត្ថភាពនិងគុណភាព។ សាកលវិទ្យាល័យន័រតុន នឹងយកស្នាដៃនិស្សិតទាំងអស់ ដាក់បង្ហាញនៅក្នុងពិធីតាំងពិពណ៌អប់រំរបស់ខ្លួន នឹងបើកអោយមហាជនទូទៅចូលទស្សនារយៈពេល១សប្ដាហ៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញាដល់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
ផ្នែកទាំង៤ របស់មហាវិទ្យាល័យវិទ្យាសាស្ដ្រនៃសាកលវិទ្យាល័យន័រតុន ក៏នឹងចូលរួមការតាំងពិពណ៌នេះ។ សមិទ្ធិផលស្នាដៃនិស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ដែលទទួលបានមេដាយមាស (Gold Medals) ប្រាក់ សំរិទ្ធ និងរង្វាន់ផ្សេងៗ នឹងដាក់តាំងក្នុងពិពណ៌ ក៏ដូចជាក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីដាក់បង្ហាញឲ្យសាធារណជនបានឃើញ និងបានដឹងពីសម្ថភាព និងភាពជោគជ័យប្រកបដោយមោទនភាពរបស់និស្សិតខ្មែរយើង។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម