ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ផ្សះ និង​វីតាមីន C អាច​សម្លាប់​កោសិកា​មហារីក​បាន​
21, Sep 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា វីតាមីន C និង​ថ្នាំ​ផ្សះ​អាចមាន​ប្រសិទ្ធភាព​សម្លាប់​កោសិកា​មហារីក​ខ្លាំង​ជាង​ថ្នាំ​មហារីក​រហូតដល់ ១០០​ដង​ឯណោះ ហើយក៏​គ្មាន​ផល​រំខាន​ដែរ​។ ដំណឹង​ដ៏​ល្អ​មួយ​នេះ​បានមកពី​លទ្ធផល​នៃ​ការសិក្សា​មួយ​ដែល​រកឃើញ​នូវ ការប្រើប្រាស់​វិធានការ​ថ្មី​ជាមួយនឹង​ថ្នាំ​ផ្សះ​ប្រភេទ Doxycycline បន្ទាប់មក​ថ្នាំ​វីតាមីន C ដើម្បី​សម្លាប់​កោសិការ​មហារីក​។​



​ថ្នាំ Doxycycline អាច​សម្លាប់​កោសិកា​មហារីក​បាន​ច្រើន​ប្រភេទ ប៉ុន្តែ​ក៏​អាច​រ៉េ​ស៊ីត​ស្តង់​ខ្លះ​ដែរ​។ កោសិកា​រ៉េ​ស៊ី​ស្តង់​ទាំងនោះ នឹងត្រូវ​សម្លាប់​បន្ត​ដោយ​វីតាមីន C​។​

​ខណៈពេលដែល​ដំណឹង​ដ៏​ល្អ​នេះ​កើតមាន​ក៏ដោយ វា​គួរតែមាន​ការបញ្ចូល​នូវ​រឿង​ជាច្រើន​អំពី​ថ្នាំ​ទាំងពីរ​មុខ​នេះ​បន្ថែមទៀត​ដែរ​។ ការពិសោធន៍​ទាំងអស់​គឺ​ធ្វើ​តែ​ក្នុង​មន្ទីរពិសោធន៍​ទេ​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​កោសិកា​មេ (Stem Cell) មហារីក​សុដន់​របស់​មនុស្ស ប៉ុន្តែ​មិនបាន​ធ្វើការ​សិក្សា​លើស​ត្វ ឬ​មនុស្ស​នៅ​ឡោះ​យ​ទេ​។ មានន័យថា យើង​មិនទាន់​ដឹងថា​វិធីសាស្ត្រ​នេះ​មាន​ភាពជោគជ័យ​ដូចម្តេច​ឡើយ ហើយ​អ្វី​ដែលថា វា​គ្មាន​ផល​រំខាន​នោះ​ក៏​មិនទាន់​អាច​យកជាការ​បានដែរ​។​

​ថ្វីបើ​ទាំង​ថ្នាំ​ផ្សះ Doxycylcline និង​វីតាមីន C មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​លើ​មនុស្ស​ក៏ដោយ ក៏​ការស្រាវជ្រាវ​ជាច្រើន​បន្ថែមទៀត​ត្រូវតែ​ធ្វើ​ដែរ​ដើម្បី​ចង់ដឹងថា តើ​វា​មានប្រតិកម្ម​ជាមួយនឹង​ការព្យាបាល​មហារីក​ផ្សេងៗ​ទៀត​ឬ​អត់​មុនពេល​រឿងនេះ​អាចដាក់​ជា​ក្បួន​ណែនាំ​ថ្មី​សម្រាប់​ព្យាបាល​ជំងឺមហារីក​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com