អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​ក្រីក្រ​ជាងគេ​លើ​ពិភពលោក​លោក​?
21, Sep 2017 , 7:39 am        
រូបភាព
ដោយ:
​នៅលើ​ពិភពលោក វា​តែងមាន​ការបែងចែក​ប្រទេស​ដែលមាន​បំផុត និង​ប្រទេស​ដែល​ក្រ​បំផុត​។ ការបែងចែក​នេះ​ពឹង​ផ្អែកលើ​ផលិតផល​ក្នុងស្រុក​សរុប ឬ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ម​នុស្ស​ម្នាក់​។​ប្រទេស​នាំចេញ​ប្រេង​ភាគច្រើន ជា​ប្រទេស​អ្នកមាន ខណៈ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​វិញ​ភាគច្រើន​ជា​ប្រទេស​អ្នកក្រ​។​


​យោងតាម​គេហទំព័រ Globalfinance  ខាងក្រោម​នេះ​ជា​ប្រទេស​ទាំង​១០ ដែលមាន​សេដ្ឋកិច្ច​អន់ថយ​ខ្លាំងជាងគេ​ឬ ប្រទេស​ក្រ​បំផុត​នៅលើ​លោក​នៅ​ឆ្នាំ​២០១៦៖

១.​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ជា​ប្រទេស​ទី​១ ដែល​ខ្សត់ខ្សោយ​ជាងគេ​នៅលើ​លោក​។​ផលិតផល​ក្នុងស្រុកសរុប​សម្រាប់មនុស្សម្នាក់គឺ​ចំនួន​៦៥៦​ដុល្លារ​។​

២. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ជា​ប្រទេស​ក្រ​ជាងគេ​បង្អស់​នៅលើ​លោក​លំដាប់ថ្នាក់​លេខ​២​។​ ផលិតផល​ក្នុងស្រុកសរុបរបស់ប្រជាជនម្នាក់ៗ មាន​ចំនួន​៧៨៤​ដុល្លារ​។​

៣.​ប៊ូ​រុន​ឌី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ក្រ​បំផុត​លំដាប់ថ្នាក់​ទី​៣​នៅលើ​លោក​។ ​​ផលិតផលក្នុងស្រុកសរុប​របស់ប្រជាជនប៊ូរុនឌី គឺ ៨១៨​ដុល្លារ​។​

៤. លី​បេ​រី​យ៉ា​ជា​ប្រទេស​ក្រ​ជាងគេ​លំដាប់ថ្នាក់​ទី​៥ ​នៅលើ​លោក​។​ ប្រជាជនលី​បេ​រី​យ៉ា​ម្នាក់ៗ មាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​ ៨៨២​ដុល្លារ​។​

៥. ចំណែក ​ផលិតផល​ក្នុងស្រុកសរុបសម្រាប់ប្រជាជននីហ្សេគឺ​ ១,១១៣​ដុល្លារ ហើយ​នី​ហ្សេ​ជាប់​ចំណាត់ថ្នាក់​លេខ​ប្រាំ​ក្នុងចំណោម​ប្រទេស​ក្រ​ជាងគេ​បង្អស់​លើ​លោក​។​

៦.​ម៉ាឡាវី​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ​ក្នុងចំណោម​ប្រទេស​ក្រ​បំផុត​នៅលើ​លោក​។​ផលិតផល​ក្នុងស្រុក​សរុបរបស់ប្រជាជនម៉ាឡាវីមាន​ចំនួន​១,១៣៩​ដុល្លារ​។​

៧.​រីឯប្រជាជន​ម៉ូ​សំ​ប៊ិក​វិញ​មាន​ផលិតផល​ក្នុងស្រុកសរុប​ខ្ពស់ជាង​ម៉ាឡាវី​ចំនួន​៨៩​ដុល្លារ​។​ ប្រទេស​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ក្រ​ជាងគេ​បង្អស់​លំដាប់​ទី​៧​។​

៨. ប្រជាជនហ្គី​ណេ​ម្នាក់ៗមាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​១,២៧២​ដុល្លារ​។ ប្រទេស​នេះ​ត្រូវ គេ​ចាត់​ចូល​ជា​ប្រទេស​ក្រីក្រ​ជាងគេ​លំដាប់​ទី​៨​។

៩.​អេ​រី​ត្រេ​ជា​ប្រទេស​ក្រ​ជាងគេ​លំដាប់​ទី​៩ ដោយប្រជាជនម្នាក់ៗមាន​ផលិតផល​ក្នុងស្រុក​សរុប​ ១,៣២១​ដុល្លារ​។

១០. ប្រទេស​ក្រ​ជាងគេ​លំដាប់​ទី​១០​នោះ​គឺ​ម៉ា​ដា​ហ្គា​ស្កា​។ ប្រជាជន​ម៉ា​ដា​ហ្គា​ស្កា​មាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​១,៥០៤​ដុល្លារ​៕


© រក្សាសិទ្ធិដោយ thmeythmey.com