ពីនេះ ពីនោះ
ពេល​ចាញ់ ឬ​បរាជ័យ កុំ​គិតតែ​បន្ទោស​អ្នកដទៃ​
21, Sep 2017 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​អ្វីៗ កើតឡើង មិន​ដូច​បំណង ដែល​ខ្លួន​គិត តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច​? ពេលដែល​ត្រូវ​អ្នកដទៃ​ឡើង​តំណែង កាត់មុខ​កាត់​មាត់​អ្នក​? ឬ​មិន​បានទទួល​ការជ្រើសតាំង​ឲ្យ​ធ្វើ​ប្រធាន​? ឬ​ត្រូវគេ​រិះគន់ អំពី​កិច្ចការ​របស់ខ្លួន តើ​អ្នក​គិត​ដូចម្តេច​?



​ចម្លើយ គឺ​ចូរ​ចងចាំ​ថា វិធី​ដែល​អ្នក​គិត​នៅពេល ដែល​ខ្លួន​ចាញ់ គឺជា​ការ​កំណត់ថា "​តើ​ដល់​ពេលណា​ទៅ ទើប​អាច​ឈ្នះ​?"​។​

​វិធី​ល្អ​មួយ គឺ​យើង​ត្រូវ​គិត​ជា​វិជ្ជមាន​។ ពោលគឺ​យើង​ត្រូវ​ពិចារណា​រកហេតុ​ផល ឲ្យ​ឃើញច្បាស់​ថា អ្នកដទៃ គេ​សក្តិសម​នឹង​ទទួល​តំណែង​នោះ ហើយ​យើង​គិត​ទៀតថា តើ​យើង​គួរ​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​អាច​បាន​ឡើង​តំណែង​នោះ នាពេលខាងមុខ​? ជាមួយគ្នា​នោះ យើង​មិន​ខឹង​ខ្លួនឯង​អំពី​បរាជ័យ ហើយក៏​មិន​បន្ទោស​ខ្លួនឯង នាំ​ឲ្យ​ខាត​ពេល​អ្វី​ដែរ​។​

​ប្រការ​ពីរ​យ៉ាង ដែល​យើង​ត្រូវ​លើកឡើង​ចំពោះមុខ​បរាជ័យ ឬ​ការ​ចាញ់ នោះ​គឺ ទី​១-​តើ​ត្រូវធ្វើ​ដូចម្តេច ឲ្យ​បានល្អ សម្រាប់​ឱកាស​ខាងមុខ​? និង​ទី​២-​មិន​ស្តីបន្ទោស​ខ្លួនឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com