ពីនេះ ពីនោះ
អ្នកកាន់សីលក្លែងក្លាយ!
×
បទ ពាក្យ៦
-ខ្លះអួតប្រាប់ខ្លួនកាន់សីល តែខិលខូចលើសធម្មតា
មិនចោលស្រីហើយនិងស្រា ដល់ណាក៏ផឹកមិនដាច់។
-អួតអាងកាងកាចកាប់ចាក់ អួតសាក់ខ្លះសុះសព្វសាច់
ប្រឹងហូតអួតលុយទាំងបាច់ រឿងកាច់កុងកូរពូកែ។
-កាន់សីលចិត្តខិលមិនជា ខឹងគ្នាឈ្លោះដៀលជេរម៉ែ
សាច់ញាតិមិនហ៊ានបៀតក្បែរ រឡែភ្លេចប្រែភ្លាត់សីល។
-សីលប្រែថាជាក្តីល្អ មានក្រពិតគ្មានមន្ទិល
ខឹងក្រោធច្រឡោតខូចខិល ឆ្ងាយសីលពិតពុទ្ធិក។
-វត្តវ៉ាថាទៅមិនដាច់ មិនផ្តាច់ស្រាលើកមិនដាក់
រាល់សីលឃើញយូរចានស្រាក់ ក្រៅវត្តវិញដាក់ដល់ដេក។
-បើកាន់សីលត្រឹមតែមាត់ ចិត្តជ្រួលភ្លាត់មាត់ឃ្លានស្រេក
លិចលង់ផុងក្នុងតម្រេក នៅដេកផ្ទះមិនល្អជាង?
© រក្សាសិទ្ធិដោយ thmeythmey.com