ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន​៖​ការផ្សាយ​«​ផលិតផល​ខ្មែរ​គ្មាន​សារធាតុ​គីមី​ពុល​»​នៅ​តិចតួច មិន​ដូច​ផ្សាយ​ស្រា​បៀ​
21, Sep 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែង​ជំរុញ​វិស័យ​ឯកជន​ដែល​ផលិត​ចែកចាយ​នូវ​ផលិតផល​ខ្មែរ​គ្មាន​សារធាតុ​គីមី​ពុល ដែលមាន​ការបញ្ជាក់​ត្រឹមត្រូវ ត្រូវខិតខំ​ផ្សព្វផ្សាយ​ទំនិញ​របស់ខ្លួន​ឲ្យ​ទូលំទូលាយ ដើម្បី​ងាយស្រួល​ដល់​អ្នកទិញ​ដែល​ស្វែងរក​ផលិតផល​បែប​នោះ​។ លោក​បន្ថែមថា វិស័យ​ឯកជន​មិនគួរ​ស្ដាយ​ការចំណាយ​លើ​ការផ្សព្វផ្សាយ​ឡើយ ខណៈ​ប្រជាជន​កាន់តែ​ច្រើនឡើង​ស្វះ​ស្វែងរក​ផលិតផល​ដែល​មិន​ប៉ះពាល់​សុខភាព​។ លោក​ថា ការផ្សាយ​ផលិតផល​ទាំងនោះ​នៅ​មិនទាន់មាន​សកម្មភាព​ខ្លាំង​ដូច​ការផ្សាយ​ស្រា​បៀ​លើ​កញ្ចក់​ទូរទស្សន៍​នោះឡើយ​។​



​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ដូចតទៅ​៖




​លោក វេ​ង សាខុន ថ្លែង​បែបនេះ​នៅក្នុង​សិក្ខា​ស្ដីពី​ការបិទ​បញ្ចប់​គម្រោង​ជលផល​សមុទ្រ​ដែល​គាំទ្រ​ដោយ UNIDO កាលពី​ថ្ងៃទី​១២​ខែកញ្ញា​៕


Tag:
 ផលិតផល​ខ្មែរ​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com