ពីនេះ ពីនោះ
ហ្វឹកហាត់អធ្យាស្រ័យចំពោះអ្នកដទៃ
× ពេលបើកបររថយន្ត ឬម៉ូតូ នៅតាមផ្លូវ តើអ្នកធ្លាប់បង្អង់ល្បឿន ដើម្បីផ្តល់ឱកាសឲ្យរថយន្ត ឬម៉ូតូ ដែលកំពង់រង់ចាំ អាចបើកចេញ ឬអាចបត់បានផងដែរ ឬទេ? តាមពិតទៅ អ្នកអាចខាតពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើ អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ខ្លួនឯង ដែលវានឹងជួយឲ្យយើងមានអារម្មណ៍កាន់តែស្ងប់ផងដែរ។
គឺជាការសមគួរណាស់ ដែលយើងគួរតែបង្ហាញនូវភាពអធ្យាស្រ័យ ចំពោះអ្នកដែលយើងមិនស្គាល់ ហើយក៏គ្មានបំណងនឹងស្គាល់។ វាធ្វើឲ្យអ្នកទទួលអារម្មណ៍ល្អត្រឡប់មកវិញ ហើយអារម្មណ៍ល្អទាំងនោះ វានឹងជះឥទ្ធិពលល្អដល់ការងារ ដែលយើងធ្វើផងដែរ។
ការយោគយល់អធ្យាស្រ័យ ដែលមានចំពោះអ្នកដទៃ គឺជាថ្នាំរំងាប់ ដែលអាចបន្ធូរបន្ថយការតានតឹងឲ្យមានប្រសិទ្ធភាព សូម្បីតែ ១ ភាគ ១០ ឲ្យលើសពីទង្វើបន្តិចបន្តួចចំពោះអ្នកដទៃនេះឡើយ។
ការចេះថ្លឹងថ្លែងចំពោះអ្នកដទៃ នឹងជួយបំបាត់ក្តីអស់សង្ឃឹម និងភាពតានតឹងចេញពីខ្លួនអ្នក។ ពេលអ្នកតាំងចិត្តពិចារណាឲ្យបានដិតដល់ អ្នកនឹងរកឃើញថា ហេតុផលសំខាន់ ដែលបង្កឲ្យកើតភាពតានតឹង គឺការគិតផ្លូវអាក្រក់ មកលើអ្នកដទៃនេះឯង។ ហេតុនេះ ពេលយើងគិតឲ្យល្អចំពោះអ្នកដទៃ យើងនឹងឃើញថា តើពិភពលោកនេះ គួរឲ្យចង់រស់នៅយ៉ាងណាទៅ?
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com