អត្ថបទពាណិជ្ជកម្ម
តោះ​មក​មើល​ការ​រចនា​ជើង​ទូរ​ទស្ស​ន៌ QLED ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​
18, Sep 2017 , 2:53 pm        
រូបភាព
 ​ក្រុមហ៊ុន​សាម​សុង បាន​ចាប់​ដៃគូ​សហការ​ជាមួយ Dezeen ដែលជា​ទស្សនាវដ្ដី​នាំមុខគេ​ផ្នែក​រចនា និង​ស្ថាបត្យកម្ម ដើម្បី​បង្ហាញ​ពី​គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ទូរទស្សន៍ QLED របស់​ក្រុមហ៊ុន​សាម​សុង​ហើយក៏​ជាការ​ប្រកាស​លទ្ធផល​ជា​ចុងក្រោយ សម្រាប់​ការប្រកួតប្រជែង​រចនា​គ្រឿង​តុបតែង​សម្រាប់​ទូរទស្សន៍ លំដាប់ថ្នាក់​ពិភពលោក​។ ការប្រកួតប្រជែង​នេះ បាន​ទាក់ទាញ​អ្នកចូលរួម​ជាង ១២០០ នាក់ មកពី ៨៣ ប្រទេស​ផ្សេងៗ​គ្នា ហើយ​អត្រា​នៃ​ការប្រកួតប្រជែង​នេះ​គឺ ៨០: ១ ។​
 
​ដើម្បី​ឈានទៅដល់​ដំណាក់កាល​នៃ​ការប្រកួត​នេះ បេក្ខជន​ចំនួន ១៥ នាក់ ដែល​ជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង នឹង​បន្តទៅ​ការប្រកួត​ជុំ​បន្ទាប់ ដោយ​ធ្វើការ​ជ្រើសរើស​យកតែ ៥ នាក់​ប៉ុណ្ណោះ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ការ​រចនា​ម៉ូដ​ដែល​នៅសល់តែ ៥ នាក់​ចុងក្រោយ​នឹងធ្វើ​ការប្រកាស​លទ្ធផល ដោយមាន​រង្វាន់​ជា​សាច់ប្រាក់​ថែមទៀត​ផង​។ រង្វាន់​សរុប​ចំនួន ៣ ម៉ឺន​អ៊ឺ​រ៉ូ​នឹង​ត្រូវបាន​ផ្តល់ជូន​។​
 
 
 
​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​នេះ អ្នក​ច្នៃ​ម៉ូដ​បាន​ដាក់ជូន​នូវ​ការ​រចនា​ម៉ូដ​ទូរទស្សន៍ QLED ដ៏​ល្អ​បំផុត​របស់​ពួកគេ​រួម​ជាមួយនឹង​យុទ្ធសាស្ត្រ នៃ​ផែនការអាជីវកម្ម​រប​ស់​ពួកគេ​ផងដែរ​។​
 
​ការ​រចនា​ម៉ូដ​ដ៏​ប្លែក​អស្ចារ្យ​
 
​បេក្ខជន​ដែលជា​ប់​ឈ្មោះ​ចូលរួម​ប្រកួត​សុទ្ធ​តែមាន​ប្រវត្តិ​ក្នុងការ​ងារ​រចនា​ម៉ូដ​ប្លែកៗ​ផ្សេងគ្នា​ជាច្រើន ក៏ដូចជា​ការ​លាយ​ផ្សំ​ជាមួយ​ការតុបតែង ដែលមាន​លក្ខណៈ​ធ្នើរ​សម្រាប់​ដាក់​អីវ៉ាន់​ផងដែរ​។ អ្នក​រចនា​ម៉ូដ​ផ្សេងទៀត ក៏បាន​ច្នៃ​ទៅជា ប្រព័ន្ធ​រ៉ក​មាន​ទ្រ​ទម្ងន់​ស្មើគ្នា ដែល​គំនិត​ទាំងនេះ ត្រូវ​បានទទួល​ឥទ្ធិពល​ពី​ពាក្យ​របស់ ដា​ណឺ​ម៉ាក  “hygge” ដែល​មានន័យថា បង្កើត​កន្លែង​ដ៏​កក់ក្តៅ និង​រីករាយ​ជាមួយ​អ្វីដែល​ល្អ ជាមួយ​មនុស្ស និង​គ្រួសារ​ដែល​ល្អ​ក្នុង​ជីវិត ហើយ​គំនិត​មួយទៀត​វា​ត្រូវបាន​ច្នៃ​ទៅជា​ជើង​ទូរទស្សន៍ ដែលមាន​រាងដូចជា​ក្តារបន្ទះ​លេង​ទឹក​។  
 
​បេក្ខជន​ប្រកួតប្រជែង ត្រូវបាន​គេ​ស្នើ​សុំឱ្យ​បង្កើត​ការ​រចនា​ម៉ូដ​បញ្ឈរ​របស់​ពួកគេ ដោយ​ផ្តោត​ជាពិសេស​ទៅលើ​របៀប​រស់នៅ​របស់​អ្នកប្រើប្រាស់​។ ខណៈពេលដែល​ការ​រចនា​មួយចំនួន ត្រូវបាន​គេ​ដាក់ចូល​ជា ការ​រចនា​កំពូល ដែល​ត្រូវបាន​រចនា​ចេញពី​ឈើ​ដ៏​សាមញ្ញ និង​ប្រព័ន្ធ​ជើងចាប់​ពិ​ដាន​សម្រាប់​ផ្ទះ​តូចៗ ឲ្យ​ទៅជា​កញ្ចក់​បញ្ឈរ​ដែលរ​ច​នា​ឡើង ដើម្បី​ភាព​សាក​សម​ទៅនឹង​ប្រណិត​ភាព របស់​គ្រឿង​សង្ហា​រឹម​នៅ​ផ្ទៃ​ខាងក្នុង​។​
 
​ការបង្ហាញ​ស្នាដៃ​សំខាន់ៗ​
 
​អ្នកចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ ៥ រូប​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​កម្មវិធី IFA ២០១៧ ដែលជា​ពិព័រណ៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​ឈានមុខ​គេ នៅ​អឺរ៉ុប នៅ​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី ១ ដល់ ៦ កញ្ញា ២០១៧​។ ការ​រចនា​ម៉ូដ​ដ៏​កំពូល​ទាំង​៥ នឹងត្រូវ​បានដាក់​តាំង​បង្ហាញ នៅ​ស្តង់​សាម​សុង ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នោះ​ផងដែរ​។​
 
 
 
​ទូរទស្សន៍ QLED របស់​ក្រុមហ៊ុន​សាម​សុង ពិតជា​ទូរទស្សន៍​ដែល​ផ្តល់ឱ្យ​អ្នកប្រើប្រាស់ នូវ​សេរីភាព ក្នុង​ការដាក់​ទូរទស្សន៍​របស់​ពួកគេ នៅក្នុង​កន្លែង​រស់នៅ​ផ្សេងៗ​។ ទូរទស្សន៍ QLED បច្ចុប្បន្ន មាន​ទាំង​អេក្រង់​រាបស្មើ និង​កោង ហើយ​អាច​ប្រើ​ជាមួយ​ជើង​ទម្រ ដែល​អាច​ផ្លាស់ប្តូរ​ជាច្រើន​រួមទាំង​ជើង Gravity និង​ស្ទូ​ឌី​យោ​។​ទូរទស្សន៍ QLED គឺជា​ទូរទស្សន៍​ដំបូង​គេ ដែលមាន​ស្តង់ដារ​នៃ​រចនាសម្ព័ន្ធ​ទូរទស្សន៍​របស់ខ្លួន មានន័យថា​ជំហរ​នីមួយៗ គឺអាច​ប្រើ​បាន​សម្រាប់​ម៉ូ​ដែល​ទូរទស្សន៍ QLED ទំហំ 55 អ៊ី​ញ និង 65 អ៊ី​ញ​ក៏ដូចជា​ស៊ុម​ផងដែរ​។​
 
 
 
​លោក HyunSuk Kim ប្រធាន​ក្រុមហ៊ុន​សាម​សុង​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​សាម​សុង ជឿជាក់​ក្នុងការ​បង្កើត​ផលិតផល ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ដែល​ផ្តល់នូវ​តម្លៃ​ដល់​អ្នកប្រើប្រាស់ និង​របៀប​រស់នៅ​រប​ស់​ពួកគេ​។ នេះហើយ​ជា​មូលហេតុ ដែល​យើង​ជ្រើសរើស​ធ្វើការ​ជាមួយ Dezeen ដើម្បី​ស្វែងរក​គ្រឿងបន្លាស់​ទូរទស្សន៍​ដ៏​អស្ចារ្យ​បន្ទាប់​ទៀត​»​។ លោក​បន្តទៀតថា «​ផលិតផល​របស់​យើង​មិន​ត្រឹម​តែមាន​បច្ចេកវិទ្យា​ច្នៃប្រឌិត​តែប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​លើកកម្ពស់​ការតុបតែង​ផ្ទះ​របស់​អ្នកប្រើប្រាស់​ផងដែរ​»៕
 












© រក្សាសិទ្ធិដោយ thmeythmey.com