ជាតិ
ក្រសួង​អប់រំ សម្រេច​ពង្រីក និង​ប្តូរ​ឈ្មោះ​អនុវិទ្យាល័យ​ចំនួន​២ នៅ​ខេត្តព្រះវិហារ​
18, Sep 2017 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អនុវិទ្យាល័យ «​ហ្ម​សែត​» ដែល​ស្ថិតក្នុង​សង្កាត់​ប៉ាល់​ហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ នឹងត្រូវ​ពង្រីក និង​ប្តូរ​ឈ្មោះ ទៅជា​វិទ្យាល័យ​«​ហ៊ុនសែន ហ្ម​សែត​» ខណៈ​អនុវិទ្យាល័យ​«​ភ្នំ​ដែក​» ដែល​ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ទៅជា​វិទ្យាល័យ​«​ហ៊ុន សែន ភ្នំ​ដែក​»​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ចំនួន​២ ដោយឡែក​ពីគ្នា របស់​ក្រសួង​អប់រំ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ហង់ ជួន ណា​រ៉ុ​ន នៅ​ថ្ងៃទី​១៨ ខែកញ្ញា​។  តាម​សេចក្តីប្រកាស​ដដែល បញ្ជាក់​បន្តថា ការពង្រីក និង​ប្តូរ​ឈ្មោះ​នេះ គឺមាន​ការស្នើសុំ​ពី​គណៈកម្មការ​ទ្រ​ង​ទ្រង់​សាលា ព្រមទាំង​មានការ​ឯកភាព​ពី​មន្ទី​រ​អប់រំ យុវជន និង​កីឡា​ខេត្ត រួមទាំង​អភិបាលខេត្ត​ព្រះវិហារ​ផង​៕

 
 
 
 

Tag:
 ហ្ម​សែត​
 ​ ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com