អន្តរជាតិ
កង់​ក្លាយជា​មធ្យោបាយ​ពេញនិយម​នៅ​ក្រុង​ប៉េកាំង​
19, Sep 2017 , 3:30 pm        
រូបភាព
​ប៉េកាំង​៖ ក្រោយ​ចាប់ផ្តើម​ដំណើរការ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ក្រុមហ៊ុន​កង់​សម្រាប់​ជួល​ដែល​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ធំៗ ចំនួន​ពីរ​មាន OFO និង Mobike កាន់តែ​ពេញនិយម​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ចិន​នៅ​បណ្តា​ទីក្រុង​នានា​របស់​ចិន រួមទាំង​រដ្ឋធានី​ប៉េកាំង​ផងដែរ​។

 
​ប្រជាជន​នៅ​ក្រុង​ប៉េកាំង​បាន​លើកឡើងថា វា​មាន​ហេតុផល​ច្រើន​ដែល​ពួកគេ​នាំគ្នា​ជិះ​កង់​ដែល​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​នេះ​។ ទីមួយ គឺ​វា​ងាយស្រួល​ធ្វើដំណើរ​ទៅណា​មក​ណា​ជិត​ឆ្ងាយ​ក្នុង​ទីក្រុង​។ ទី​ពីរ​វា​ជួយ​ដល់​បរិស្ថាន​តាមរយៈ​ការកាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ឬ​ឧស្ម័ន​ពុល​។ ចំណែក​ហេតុផល​មួយទៀត​គឺ គេ​អាច​ប្រើប្រាស់​កង់​ទាំងនេះ​បាន​យ៉ាង​ងាយស្រួល​តាម​ទីសាធារណៈ​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ​ប៉ុណ្ណោះ​។ អ្នកប្រើប្រាស់ ត្រូវមាន​កម្មវិធី​លើ​ទូរ​សព្ទ​ដើម្បី​ដោះ​សោរ​កង់ និង​បញ្ចូល​លុយ​ដើម្បី​ជិះ​កង់​នេះ​តាម​តម្រូវការ​របស់ខ្លួន​ផងដែរ​។

សូម​ទស្សនា​រូបភាព​កង់​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ ដែល​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​ដូចខាងក្រោម​៖

















© រក្សាសិទ្ធិដោយ thmeythmey.com