ពីនេះ ពីនោះ
តើពាក្យ «នៅ» និង «នូវ» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
× សាធារណជនភាគច្រើន សរសេរពាក្យទាំងពីរនេះដោយច្រឡំ និងខុសពីអន្ថន័យគ្នារវាង ពាក្យ «នៅ» និង «នូវ» នេះ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យទាំងពីនេះខុសគ្នាយ៉ាងដូច្នេះ៖
ទី១ ពាក្យ «នៅ» មានន័យថា ឋិត, ស្ថិត, មាន, ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, អស់ហើយឬនៅ?, នៅឡើយ, នៅទេ។
ទី២ ពាក្យ «នូវ» មានន័យថា ពាក្យប្រាប់ពីដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយ វាចា ចិត្ត និងបាននូវផលល្អ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com