តម្លៃ​នៃ​បទ​ស្មូត​ធ្វើ​ឲ្យ​លោក Trent Walker មាន​ក្ដី​សង្វេគ និង​ចិត្ត​ជ្រះថ្លា​
ជាតិ
វីដេអូ
តម្លៃ​នៃ​បទ​ស្មូត​ធ្វើ​ឲ្យ​លោក Trent Walker មាន​ក្ដី​សង្វេគ និង​ចិត្ត​ជ្រះថ្លា​
20, Sep 2017 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ លោក Trent  Walker និយាយថា តម្លៃ​នៃ​បទ​ស្មូត​មាន​ក្ដី​សង្វេគ និង​សេចក្ដី​ជ្រះថ្លា​។ ជនជាតិ​អាមេរិក  ដែល​បានមក​សិក្សា​ពី​ការ​ស្មូត និង​ធម៌​បទ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៥ បញ្ជាក់ថា បទ​ស្មូត​បាន​ទាក់ទាញ​ចិត្ត​អ្នក​ស្ដាប់ ឲ្យ​មាន​ក្ដី​សង្វេគ​ពី​ភាពមិន​ទៀង​របស់​មនុស្សលោក​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖



​បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅ​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley​។ សារព័ត៌មាន​ថ្មីៗ នឹង​រាយការណ៍​ពិស្ដារ​ពី​ខ្សែជីវិត និង​មូល​ហេតុដែល​លោក  Trent Walker ចូលចិត្ត​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ ក្នុង​ព្រះពុទ្ធសាសនា នៅពេល​ក្រោយ​៕



Tag:
 ស្មូត​
  Trent Walker
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម