ជាតិ
តើ​រដ្ឋ​អាស៊ាន​ណា​ដែលមាន​ប្រជាជន​តិចជាងគេ​?
20, Sep 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្របពេល​នៃ​ការអនុវត្ត​គោលការណ៍​របស់​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ឬ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ប្រជាជន ក៏​ជា​កត្តា​មួយ​ក្នុង​ការបង្ហាញ​ពី​ទំហំ​នៃ​ទីផ្សារ និង​កម្លាំង​ពលកម្ម​ផងដែរ​។ ហើយ វា​ក៏​ជា ផ្នែក​មួយ​ដែល​អាច​ទាក់ទាញ​អ្នកវិនិយោគ​ចូលទៅក្នុង​វិនិយោគ​នៅ​ទីនោះ កាន់តែច្រើន​ផងដែរ ដ្បិត​មាន​តម្រូវការ​ច្រើន​។



​ប្រជាជន​អាស៊ាន​សរុប មាន​ប្រមាណ​ជាង​ប្រាំមួយ​លាន​នាក់​។ ហើយ​ខាងក្រោម​នេះ គឺជា​លំដាប់ថ្នាក់​ចំនួន​ប្រជាជន​ដែល​តិចជាងគេ​របស់​រដ្ឋ​អាស៊ាន ដែល​បាន​ដកស្រង់​ចេញពី​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ឆ្នាំ​២០១៦ ៖

១. ព្រុយ​ណេ​មាន​ចំនួន​ប្រជាជន​សរុប ៤២៣, ១៩៦ នាក់
២. សិង្ហ​បុរី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥, ៦០៧, ២៨៣ នាក់
៣. ឡាវ​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦, ៧៥៨, ៣៥៣ នាក់
៤. កម្ពុ​ជាមាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ     ​១៥, ៧៦២, ៣៧០ នាក់
៥. ម៉ាឡេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៣១, ១៨៧, ២៦៥ នាក់
៦. មី​យ៉ាន់​ម៉ា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥២, ៨៨៥, ២២៣ នាក់
៧. ថៃ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦៨, ៨៦៣, ៥១៤ នាក់
៨. វៀតណាម មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៩២, ៧០១, ១០០ នាក់
៩. ហ្វីលីពីន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១០៣, ៣២០, ២២២ នាក់
១០. ឥណ្ឌូណេស៊ី​មាន​ចំនួន​ប្រជាជន​សរុប ២៦១, ១១៥, ៤៥៦ នាក់ ៕



Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com