បទយកការណ៍ / បទសម្ភាសន៍
អាការ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត
20, Sep 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​សង្ឃដីកា​ថា មូលហេតុ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​បណ្តាលមកពី​បញ្ហា​គ្រួសារ សម្ពាធ​សង្គម បាត់បង់​ស្នេហា និង​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ព្រមទាំង​មាន​ជំងឺ​ផ្លូវកាយ​រ៉ាំរ៉ៃ​ជាដើម​។ ដោយឡែក អាការ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត មានដូចជា​៖ ការមិន​ចូលរួម​ជាមួយ​គ្រួសារ ឬ​សង្គម នៅ​ស្ងាត់ស្ងៀម និង​តែងតែ​ដាក់​កំហុស​លើ​ខ្លួនឯង​ជាដើម​។

  


«​គួរ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ចិត្តសាស្ត្រ ហូប​អាហារ​ឲ្យ​មាន​តុល្យភាព និង​ហាត់ប្រាណ​ជាដើម​។ មួយទៀត អាត្មា​លើកទឹកចិត្ត​ឲ្យ​ស្តាប់ធម៌ ចេះ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ខ្លួនឯង ចេះ​ធ្វើ​សមាធិ និង ចេះ​ទទួលស្គាល់​ការពិត​»​។ នេះ​ជា​សង្ឃដីកា​របស់​ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដើម្បី​ពន្យល់​ដំណោះស្រាយ​សម្រាប់​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។  

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព គង់នៅ​វត្ត «​និគ្រោធ​វ័ន​» ហៅ​វត្ត «​គល់​ទ​ទឺង​» ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ស្ពាន​ឆ្លងទន្លេ​បាសាក់​ក្រុង​តាខ្មៅ ដូចតទៅ​៖          






Tag:
 ភិក្ខុ គូ សុភាព​
  ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com