អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទិដ្ឋភាព​អបអរ​កិច្ចប្រជុំ​ស្តីពី​សន្តិភាព​​នៅ​កូរ៉េ​ខាង​ត្បូង​
19, Sep 2017 , 1:16 pm        
រូបភាព
ដោយ: ថ្មីៗ
 
​កូរ៉េខាងត្បូង​៖​មនុស្ស​រាប់ម៉ឺន​នាក់ បានមក​ជួបជុំគ្នា​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន Hwasheong Sport Complecx Stadium ដើម្បី​រម្លឹក​ខួប ៣ ឆ្នាំ​នៃ​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធភាព​ពិភពលោក​នៃ​សន្តិភាព​សាសនា​លើក​ទី ៣ (WARP Summit)​។ នៅក្នុង​ពិធី​នេះ មានការ​សម្តែង​ជាច្រើន ដែល​រៀបចំឡើង​ដោយ​អង្គការ​អន្តរជាតិ HWPL និង​អង្គការ​ដៃគូ ដោយ​បង្ហាញ​ពី​មហន្តរាយ​នៃ​សង្គ្រាម និង​ផលប្រយោជន៍​នៃ​សន្តិភាព​។ 


 
«No war! We love peace! » នេះ​ជា​សំឡេង​ដ៏​ទ្រ​​ហឹ​ង ពេញ​បរិវេណ​ពហុកីឡាដ្ឋាន Hwasheong Sport Complecx នៅក្នុង​ខេត្ត Gyunggi ក្នុងប្រទេស​ក​រ៉េ​ខាងត្បូង ដែល​ស្រែ​កដោយ​អ្នកចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប ៣ ឆ្នាំ នៃ​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធភាព​ពិភពលោក​សាសនា នៅក្នុង​ទីក្រុង Seoul ប្រទេស​កូរ៉េខាងត្បូង​។ អ្នកចូលរួម ​សុទ្ធតែជា​អ្នក​ផ្សព្វផ្សាយ​ពី​សន្តិភាព ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​ពិភពលោក​។​
​នៅក្នុង​ពិធី​ដ៏ធំ​នេះ ក្រៅតែពី​មានការ​សម្តែង​ឡើងវិញ​នូវ​មហន្តរាយ​នៃ​សង្គ្រាម​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ព្រមទាំង​មហន្តរាយ​នៃ​សង្គ្រាម​នៅលើ​ពិភពលោក ក៏មាន​ការ​ថ្លែង​សុន្ទរកថា ពី​បណ្តា​មេដឹកនាំ​ប្រទេសមួយ​មួយចំនួន និង​ស្ថាបនិក​នៃ​អង្គការ HWPL ផងដែរ​។​
 
​មេដឹកនាំ​ប្រទេស ដែល​ថ្លែង​ទៅកាន់​មនុស្ស​រាប់ម៉ឺន​នាក់ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​នោះ មានដូចជា លោក Adrien Houngbedji ប្រធានាធិបតី​ប្រទេស Benin លោក​លោក Hon. Given Lubinda រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នៃ​ប្រទេស Zambia លោកស្រី Atifete Jahjaga អតីត​ប្រធានាធិបតី​ប្រទេស Kosovo និង​លោក Stanislaw Shushkevich អតីត​ប្រធានាធិបតី​ប្រទេស Belarus ជាដើម​។​
​លោក Man Hee Lee ព្រឹទ្ធបុរស​អង្គការ​អន្តរជាតិ HWPL បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា មេដឹកនាំ​នៃ​ប្រទេស ប្រជាជន​ទាំងអស់ ត្រូវ​រួមគ្នា​កសាង​សន្តិភាព​សម្រាប់​ពិភពលោក​។ «​ប្រសិនបើ​យើង​បរាជ័យ​នៅក្នុង​ការទប់ស្កាត់​សង្គ្រាម ពួកយើង​នឹងត្រូវ​ខ្ទេចខ្ទី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Man Hee Lee ហើយ​លោក​ឆ្លៀត​លើកឡើង​ពី​បញ្ហា​នៅក្នុង​ឧបទ្វីប​កូរ៉េ​នាពេល​បច្ចុបន្ន​ផងដែរ​។ លោក Lee នៅតែ​លើកឡើង​ដដែល​ថា មានតែ​ការជួបពិភាក្សា​រវាង​មេដឹកនាំ​នៃ​កូរ៉េ​ទាំងពីរ​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​បាន​។​«​ខ្ញុំ​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងពីរ ពិភាក្សាគ្នា​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​បងប្អូន​នៃ​ប្រជាជន​យើង​ទាំងពីរ បាន​ជួបគ្នា និង​ប្រជាជន​ទាំងពីរ បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​រៀងៗ​ខ្លួន ដោយ​គ្មាន​ការភ័យខ្លាច​។​

លោក Man Hee Lee ព្រឹទ្ធបុរស​អង្គការ​អន្តរជាតិ HWPL 
 
​ព្រឹទ្ធ​នារី IWPG  (International Woman’s Peace Group )​លោកស្រី Nam Hee Kim និយាយថា ក្រុម​ស្ត្រី និង​ក្រុមយុវជន គឺជា​អ្នក​ផ្សព្វផ្សាយ​សន្តិភាព ដែល​មិនអាច​ខ្វះ​បាន​នោះទេ​។ លោកស្រី Lee បញ្ជាក់​យ៉ាងនេះ​ថា​៖«​ប្រជាជន​ជាច្រើន បាន​ចូលរួម​ទាំងអស់គ្នា ដើម្បី​សន្តិភាព​។ ផ្លែឈើ​នៃ​សន្តិភាព គឺជា​អាហារ ដ៏​ឆ្ងាញ់​ដែល​យើង​អាច​បរិភោគ បាន​ទាំងអស់គ្នា​»​។ 

ព្រឹទ្ធ​នារី IWPG  (International Woman’s Peace Group )​លោកស្រី Nam Hee Kim
 
​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធភាព​ពិភពលោក​នៃ​សន្តិភាព​សាសនា​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែល​រៀបចំឡើង​ដោយ​អង្គការ​អន្តរជាតិ HWPL ដោយមាន​អ្នកចូលរួម​ពី​មេដឹកនាំ​សាសនា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​អន្តរជាតិ ជុំវិញ​ពិភពលោក​រាប់ពាន់នាក់​។ កិច្ចប្រជុំ​កំពូល​លើក​ទី ៣ នៅ​ឆ្នាំ ២០១៧ នេះ ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​នៃ​ការបង្កើត និង​ការរក្សា​សន្តិភាព​ពិភពលោក ជាពិសេស​ការស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​កសាង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​និង​ប្រជាពលរដ្ឋ នៅ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com