ជាតិ
ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជិត ៤ ម៉ឺន​នាក់​
21, Sep 2017 , 1:19 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ប្រមាណ ៣៨០០០ នាក់​។



​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​បាន​ផ្សព្វផ្សាយ​ថា រយៈពេល​មួយថ្ងៃ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ទៅ​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន​កុះករ ដែលមាន​ប្រមាណ ៣៨០០០​នាក់​។

​បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​ដដែល​នេះ ក្នុងចំណោម​ភ្ញៀវទេសចរ​ជិត ៤ ម៉ឺន​នាក់​នោះ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ កងកេង មាន​ចំនួន​សរុប​៥៨៤​នាក់ ក្នុងនោះដែរ​មាន​ភ្ញៀវ​ជាតិ​ចំនួន​២៦៤​នាក់ និង​អន្តរជាតិ​មាន​ចំនួន​៣២០​នាក់​។






Tag:
 ខេត្ត​ព្រះសីហនុ​
  ​បុណ្យ​ភ្ជុំបិណ្ឌ​
 ​ ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com