អន្តរជាតិ
រដ្ឋអាស៊ានដែលមិនធ្លាប់ធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
× ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិ ។ តួនាទីសំខាន់របស់ស្ថាប័ននេះភាគច្រើនផ្តោតទៅលើបញ្ហាសន្តិសុខនិងសន្តិភាពរបស់ពិភពលោក។ ស្ថាប័ននេះ មានសមាជិកសរុប១៥រដ្ឋ ដែលមាន៥រដ្ឋជាសមាជិកអចិន្ត្រៃយ៍ និង ១០រដ្ឋជាសមាជិកមិនអចិន្ត្រៃយ៍ ។ ជាមួយគ្នានេះ គេសង្កេតឃើញថាមានតែរដ្ឋអាស៊ានមួយចំនួនតែប៉ុណ្ណោះ ដែលធា្លប់បានធ្វើជាសមាជិកមិនអចិន្ត្រៃយ៍។
ដោយមិននិយាយពីតំណាងនៃតំបន់ និង ការបោះឆ្នោតជ្រើសរើស ដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ រដ្ឋនីមួយៗ ត្រូវបានកេរ្តិ៍ល្អ និង បានចូលរួមចំណែកច្រើនក្នុងប្រតិបត្តិការនានារបស់អង្គការប្រជាជាតិ។ ជាពិសេស រដ្ឋនោះត្រូវមានឥទ្ធិពលក្នុងការបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត ដើម្បីគាំទ្រ។
សម្រាប់សមាជិកអាស៊ានវិញ មានតែរដ្ឋមួយចំនួនទេដែលធ្លាប់ធ្វើជាសមាជិកស្ថាប័ននេះ ខណៈរដ្ឋផ្សេងទៀត មិនធ្លាប់ទទួលបានអាសនៈសូម្បីតែម្តង។ រដ្ឋទាំងនោះរួមមាន ព្រុយណេ កម្ពជា ឡាវ និង មីយ៉ាន់ម៉ា។ កត្តាមួយចំនួន ដែលរដ្ឋទាំងនេះ មិនអាចទទួលបានអាសនៈ ជាប់ទាក់ទងនឹងចំណែក នៃការចូលរួមសន្តិសុខ និង សន្តិភាព ក៏ដូចប្រទេសទាំងនេះ ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលច្រើនពេក (លើកលែងព្រុយណេ)។
ខាងក្រោមនេះគឺជាឆ្នាំដែលរដ្ឋអាស៊ាន ដែលធ្លាប់ជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ៖
១. ម៉ាឡេស៊ី ៖ ១៩៦៥, ១៩៨៩-១៩៩០, ១៩៩៩-២០០០, ២០១៥-២០១៦
២. ហ្វីលីពីន ៖ ១៩៥៧, ១៩៦៣, ១៩៨០-១៩៨១, ២០០៤-២០០៥
៣. សិង្ហបុរី ៖ ២០០១-២០០២
៤. ថៃ ៖ ១៩៨៥-១៩៨៦
៥. វៀតណាម ៖ ២០០៨-២០០៩
៦. ឥណ្ឌូនេស៊ី ៖ ១៩៧៣-១៩៧៤, ១៩៩៥-១៩៩៦, ២០០៧-២០០៨ ៕
Tag:
អាស៊ាន
អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com