ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ៖ ទេសចរជាតិសម្រុកមកលេងខេត្តសៀមរាបច្រើនគួរឲ្យកត់សម្គាល់
22, Sep 2017 ,
12:34 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ដូចរាល់ឆ្នាំ ឲ្យតែមានបុណ្យទានសំខាន់ៗ ដូចជាភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋតាមបណ្តាខេត្តនានា តែងធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាប។ ដោយសារ សម្បូរទាំងប្រាង្គប្រាសាទ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ (ភ្នំគូលែន) ខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍មួយ ដែលតែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា ហើយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា មានទេសចរជាតិជា ច្រើន បានសម្រុកមកកម្សាន្តក្នុងខេត្តមួយនេះ។
បើតាមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលមកកម្សាន្ត។ ពួកគេទាំងនោះ ជាអ្នកមកពីបណ្តាខេត្តនានា ដោយធ្វើដំណើរតាមរថយន្តជាលក្ខណៈគ្រួសារ និងមានការ រៀបចំអាហារដាក់តាមខ្លួនផងដែរ។
ក្រៅពីតំបន់ប្រាសាទ នៅតំបន់កម្សាន្តមួយចំនួន ក៏សម្បូរភ្ញៀវទៅផងដែរ ក្នុងនោះរួមមាន រមណីយដ្ឋានភ្នំគូលែន តំបន់ផាប់ស្ទ្រីតដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រមណីយដ្ឋានត្រាវកុដិ កំពង់ភ្លក់ និងភ្នំក្រោមជាដើម។ល។
របាយការណ៍ពីក្រសួងទេសចរណ៍ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប អំឡុងពេលបិណ្យភ្ជុំបិណ្ឌឆ្នាំនេះ សរុបមានចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិមានចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%៕
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ដែលទេសចរជាតិដើរកម្សាន្តនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៧
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម