ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង​នៅតែ​រក្សា​តម្លៃ ៣៨០០​រៀល​ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃទី​២២ កញ្ញា​-០១ តុលា​
22, Sep 2017 , 3:14 pm        
រូបភាព
តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​ស្ថានីយ​នានា ក្នុងប្រទេស​កម្ពុជា នៅតែ​រក្សា​តម្លៃ​ថ្លៃ​ដដែល គឺ​ចាប់ពី​ថ្ងៃទី​២២ កញ្ញា ដល់​ថ្ងៃទី ០១ ខែតុលា​នេះ​។ នេះ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្ដីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ នៅ​ថ្ងៃទី ២២ ខែកញ្ញា​នេះ​។​



តម្លៃ​ប្រេងសាំង ដែល​បានកំណត់​សម្រាប់​ថ្ងៃទី​២២ កញ្ញា ដល់​ថ្ងៃទី​០១ តុលា​នេះ នៅតែ​រក្សា​តម្លៃ​ថ្លៃ​ដដែល ដោយ​ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ ៣៩០០ រៀល​ក្នុង​១​លីត្រ និង​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៨០០ រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​មានតម្លៃ ៣៥០០ រៀល​ក្នុង​១​លីត្រ​។  នេះ​ជាត​ម្លៃ​ប្រេងឥន្ធនៈ​អតិបរមា ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា​៕



© រក្សាសិទ្ធិដោយ thmeythmey.com