ជាតិ
ការ​ពានា​ស្បៃ ក្រមា និង​កន្សែង​របស់​ពល​រដ្ឋ​ខ្មែរ មាន​តាំង​ពីមុន​សម័យអង្គរ​
22, Sep 2017 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​សាសនាព្រះពុទ្ធ តែងតែ​និយម​ពានា​ស្បៃ ក្រមា ឬ​កន្សែង ទៅ​វត្ត​អារាម ឬ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រពៃណី ដូចជា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​កឋិន និង​ពិធីបុណ្យ​ផ្សេងៗ​ជាដើម​។ ការ​ពានា​នេះ ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ តាំង​ពីមុន​សម័យអង្គ​រ​មកម្ល៉េះ​។



តាម​ឯកសារ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ការ​ពានា ដែល​យក​ស្បៃ ក្រមា ឬ​កន្សែង មក​គ្របដណ្ដប់​លើ​ស្មា​របស់​មនុស្ស​ស្រី​នេះ បានទទួល​ឥទ្ធិពល​មកពី​ប្រទេស​ឥណ្ឌា​។ ប្រពៃណី​របស់​ខ្មែរ បាន​ប្រើ​ស្បៃ រុំ​ព័ទ្ធ​តែ​ជុំ​ខ្លួន ហើយ​ទម្លាក់​ទៅក្រោយ​វែង​អន្លាយ​ជិត​ដល់​កែងជើង​។ ការ​ពានា​របស់​ប្រជាពលរដ្ឋ​ខ្មែរ បាន​វិវត្តន៍​ពី​ស្បៃ មកជា​ក្រមា ឬ​កន្សែង រហូតមកដល់​បច្ចុប្បន្ន​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ស្តីពី​ការ​ពានា​កន្សែង ស្បៃ និង​ក្រមា ដូចតទៅ​៖




© រក្សាសិទ្ធិដោយ thmeythmey.com