ជាតិ
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបរិភោគត្រីច្រើនជាងគេ នៅលើពិភពលោក!
× លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រជាជនកម្ពុជាម្នាក់ គិតជាមធ្យមបរិភោគត្រីចំនួន ៥២,៤ គីឡូក្រាមក្នុងមួយឆ្នាំ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបរិភោគត្រីច្រើនជាងគេលើសកលលោក។
លោក វេង សាខុន បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះថា ត្រីដែលជាអាហារប្រចាំថ្ងៃជាប្រពៃណីរបស់ពលរដ្ឋខ្មែរបន្ទាប់ពីអង្ករនេះ បានរួមចំណែក ២៥ទៅ៣០ភាគរយនៃផលិតផលសរុបក្នុងវិស័យកសិកម្មទាំងមូល។
កាលពីឆ្នាំ២០១៦ កម្ពុជាមានផលិតផលជលផលសរុបចំនួន ៨០ម៉ឺនតោន ដែលផលត្រីទឹកសាបមានចំនួនជិត ៥១ម៉ឺនតោន ផលនេសាទសមុទ្រ ១២ម៉ឺនតោន និងផលវារីវប្បកម្មចំនួនជាង ១៧ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com