ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល​២២​ថ្ងៃ មនុស្ស​ស្លាប់ និង​របួស ៥១១​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​
23, Sep 2017 , 11:39 am         1966
រូបភាព
រយៈពេល២២ថ្ងៃ ក្នុងខែកញ្ញានេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២៣៨​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៣៥​នាក់ និង​រងរបួស​សរុប​ចំនួន​៣៧៦​នាក់ ក្នុងនោះអ្នករងរបួស​ធ្ងន់​មាន​ចំនួន​២៥៤​នាក់ ហើយ​និង​អ្នករងរបួស​ស្រាល​មាន​ចំនួន ១២២​នាក់​។​ ​នេះបើតាមរបាយការណ៍​របស់​នា​យក​ដ្ឋា​ន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលផ្សាយនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៧ ។


​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​កំណត់​, មិន​គោរព​សិទ្ធិ​គ្នា​,  មិន​ប្រកាន់​ស្តាំ ជែង និង​កត្តា​យាន​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង