បទយកការណ៍ / បទសម្ភាសន៍
ចំណុច​សំខាន់ ដែល​មេដឹកនាំ​ល្អ គួរ​ធ្វើ​! ​
23, Sep 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការគ្រប់គ្រង​ទាំង​ក្របខ័ណ្ឌ​ស្ថាប័ន និង​ប្រទេសជាតិ គឺជា​រឿង​ដ៏​លំបាក​បំផុត ព្រោះ ទាមទារ​នូវ​ធាតុ​ចូល​ជាច្រើន ដើម្បី​ឲ្យ​ស្ថាប័ន​មានដំណើរ​ប្រកបដោយ​ភាពជោគជ័យ​។ ក្នុងនោះ   មេដឹកនាំ​មាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​កាច់​ច​ង្កួ​ត​ស្ថាប័ន ឬ​ប្រទេសជាតិ​កុំ​ឲ្យ​ធ្លាក់ទឹក​។ ប៉ុន្តែ កន្លងមក មាន​អ្នកគ្រប់គ្រង​(​មេ​)​មួយចំនួន តែង​ប្រព្រឹត្ត​កំហុស ដែល​ជំរុញ​ស្ថាប័ន​នោះ​ជួបនឹង​ភាពបរាជ័យ​។

 

​ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បានផ្តល់​បទ​សម្ភាស​ផ្តាច់មុខ​ជូន​សារព័ត៌មាន​ថ្មីៗ​ថា មេ​ល្អ​មិនត្រូវ​ស្តីបន្ទោស​កូនចៅ មិន​លំអៀង​លើ​កូនចៅ មិន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​បុគ្គលិក មិន​បោកប្រាស់​កូនចៅ​ដោយ​ជំរុញ​ឲ្យ​កូនចៅ​ធ្វើអំពើ​ខុសច្បាប់ និង​អសីលធម៌​ជាដើម​។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្តថា មាន​គោលការណ៍​៤ ដែល​អាច​យកឈ្នះ​ចិត្ត​កូនចៅ​បាន គឺ​ចេះ​ជួយសង្គ្រោះ​ពេល​កូនចៅ​លំបាក សម្តីពីរោះ រុញ​បុគ្គលិក ឬ​កូនចៅ​ឲ្យ​បាន​ខ្ពស់​ខ្ពង់ និង​ចេះ​ដាក់ខ្លួន​។   

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដូចតទៅ​៖           







© រក្សាសិទ្ធិដោយ thmeythmey.com