ជាតិ
ជនជាតិ​អាមេរិក Trent Walker៖ «​វប្បធម៌​ខ្មែរ ធ្វើ​ឲ្យ​ខ្ញុំ​ចេះដឹង​គុណ ដល់​ឪពុកម្ដាយ​» ​
24, Sep 2017 , 9:44 am        
រូបភាព
​ភ្នំពេញ​៖ លោក Trent Walker សិក្សា​ធម៌​ស្មូត និង​ធម៌​បទ នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០០៥​។ ជនជាតិ​អាមេរិក វ័យ​៣០​ឆ្នាំ​រូបនេះ អាច​ស្មូត​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក  Trent Walker លើកឡើងថា វប្បធម៌​ខ្មែរ បាន​បង្រៀន​លោក​ឲ្យ​ចេះ​នូវ​ការដឹងគុណ តបគុណ ដល់​ឪពុកម្ដាយ​។



បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley​។​

សូម​អញ្ជើញ​ទស្សន​វីដេអូ​ខ្លី​ខាងក្រោម​៖




© រក្សាសិទ្ធិដោយ thmeythmey.com