ពីនេះ ពីនោះ
អូនជាអ្នកខុសក៏ដោយ បងត្រូវតែលួងអូន!
× «អូនជាអ្នកខុសក៏ដោយ បងត្រូវតែលួងអូន» នេះគឺជាអ្វីដែលមនុស្សស្រីភាគច្រើន តែងតែចង់ឲ្យគូស្រករ ឬសង្សាររបស់ខ្លួន ពោលពាក្យទន់ភ្លន់, ផ្អែមល្ហែមមកលួងលោម នៅពេលដែលខ្លួនឯងមិនសប្បាយចិត្ត ឬបើទោះជាធ្វើខុសចំពោះមិត្តប្រុសរបស់ខ្លួនយ៉ាងក៏ដោយ។
វិធីដែលមនុស្សស្រីភាគច្រើនចង់ឲ្យសង្សាររបស់ខ្លួនលួងលោម មានដូចជា ប្រើពាក្យសុំទោះដោយប្រើពាក្យសម្តីទន់ភ្លន់, ជូនផ្កា, ជូនដើរលេង, ដើរផ្សារ, ញ៉ាំអាហារ និងទិញការដូអនុស្សាវរីយ៍ ។ល។ ពោលគឺមនុស្សស្រីចង់ឲ្យសង្សាររបស់ខ្លួន ប្រើវិធីសាស្ត្រយ៉ាងណាក៏ដោយ ឲ្យតែខ្លួនសប្បាយចិត្ត ពេញចិត្ត ហើយលេងខឹងវិញ។ ទាំងអស់នេះ ដែលមនុស្សស្រីនោះ គិតថាសង្សាររបស់ខ្លួនជាមនុស្សដែលពូកែយល់ចិត្តបំផុត (បងពូកែយល់ចិត្តអូន, អូនចូលចិត្ត, អូនស្រឡាញ់បង...)។
ផ្ទុយមកវិញ មានមនុស្សប្រុសតិចណាស់ដែលតែងតែធ្វើសកម្មភាពឆ្លើយតបនឹងការចង់បានពីមិត្តស្រីរបស់ខ្លួន។ ប្រសិនបើ មានមនុស្សប្រុសច្រើន ដែលតែងតែចូលចិត្ត ឬលួងលោម ឬក៏ធ្វើអ្វីៗទៅតាមការចង់បានពីមិត្តស្រីរបស់ខ្លួនគ្រប់ពេលគ្រប់វេលានោះ ក៏ព្រោះតែមិត្តប្រុសរបស់អ្នកនៅស្រឡាញ់អ្នកខ្លាំង ឬក៏មានបំណង់អ្វីផ្សេងពីអ្នកវិញផងដែរ។
ម្យ៉ាងវិញទៀត ការអុកឡុក ឬទាមទារឲ្យមិត្តប្រុសរបស់អ្នកលួងលោម ឬយកចិត្តទាំងខ្លួនឯងធ្វើខុសដដែលហើយដដែលទៀត នោះមិត្តប្រុសរបស់អ្នកអាចនឹងអស់ចិត្ត លែងស្រឡាញ់អ្នកវិញក៏អាចកើតឡើងដែរ។
ហេតុផលនៃការមិនយល់ចិត្តគ្នានេះហើយ ជាមូលហេតុដែលគូសង្សារ ឬប្តីប្រពន្ធភាគច្រើនតែងតែបែកបាក់គ្នាវិញ។ មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុសលួងលោម តែមនុស្សប្រុសមិនសូវចូលចិត្តនៅទ្រ ឬធ្វើតែតាមអ្វីដែលមនុស្សស្រីចង់បាននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com