បទយកការណ៍ / បទសម្ភាសន៍
មនុស្ស​ដែល​ចូលចិត្ត​រក​កំហុស​អ្នកដទៃ គឺជា​អ្នក​រើស​សំរាម​ដាក់​ក្នុង​ខួរក្បាល
24, Sep 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​សង្ឃដីកា​ថា ការគិត​តែ​ពី​ចំណុច​អាក្រក់​របស់​អ្នកដទៃ គឺ​មិន​ខុសពី​ការដើរ​រើស​សំរាម​ដាក់​ក្នុង​ខួរក្បាល​របស់ខ្លួន​ឡើយ​។   ព្រះអង្គ ពន្យល់ថា មនុស្ស​មាន​ចំណុច​ល្អ និង​ចំណុច​មិនល្អ ប៉ុន្តែ ការ​គិតពី​ចំណុច​អាក្រក់​របស់​អ្នកដទៃ​ច្រើនពេក អាចធ្វើ​ខ្លួនឯង​ក្តៅក្រហាយ​ទៅវិញ​ទេ​។


   
«​មនុស្ស​យើង​ឃើញ​អ្នកដទៃ​ខ្មៅ ជួនកាល​មិនមែន​អ្នក​ហ្នឹង​ខ្មៅ​ទេ ដោយសារ​យើង​ពាក់​វ៉ែន​តាខ្មៅ ទើប​ឃើញ​អ្នក​ហ្នឹង​ខ្មៅ​រហូត ទោះ​អ្នក​ហ្នឹង​លាបម្សៅ​ស​ក្តី ក៏​នៅតែ​ខ្មៅ​ដែរ​។ ដូច្នេះ ទាល់តែ​យើង​លាង​វ៉ែនតា​យើង​ឲ្យ​ថ្លា យើង​នឹង​ឃើញ​គេ​ថ្លា​ដែរ​ហើយ​»​។ នេះ​ជា​សង្ឃដីកា​របស់​ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។   

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ         ព្រះ​តេជគុណ គូ សុភាព គង់នៅ​វត្ត «​និគ្រោធ​វ័ន​» ហៅ​វត្ត «​គល់​ទទឹង​» ដែលមាន​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ស្ពាន​ឆ្លងទន្លេ​បាសាក់​ក្រុង​តាខ្មៅ ដូចតទៅ​៖           







© រក្សាសិទ្ធិដោយ thmeythmey.com