ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ គ្រឿង​ស្រវឹង​ជាដើម​ហេតុ​នៃ​ជំងឺមហារីក ៧​ប្រភេទ​
25, Sep 2017 , 6:23 am        
រូបភាព
ដោយ: ថ្មីៗ
សេចក្តីរាយការណ៍​ពី Mail Online បាន​ឲ្យ​ដឹងថា ទោះបី​ជាការ​ញ៉ាំ​ស្រា​មួយ​កែវ​ក្នុង​មួយថ្ងៃ​ក៏​អាច​ប្រឈម​នឹង​ជំងឺមហារីក​បានដែរ​។ ការសិក្សា​មួយ​បាន​រកឃើញថា គ្រឿង​ស្រវឹង​នេះ​មាន​ជាប់ទាក់ទង​នឹង​ជំងឺមហារីក​យ៉ាងហោចណាស់ ៧​ប្រភេទ​ឯណោះ​។​



លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះ​គឺ​ធា អំណះអំណាង​ដែល​ចេញមក​គឺ​គាំទ្រ​ដល់​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជំងឺមហារីក​៧​ប្រភេទ​ដូចជា មហារីក​បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀនធំ ចុង​ពោះវៀនធំ និង​សុដន់​ស្ត្រី​។ ទំនាក់ទំនង​នេះ​គឺ​ចង់​សម្តៅ​ទៅលើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ប៉ុន្តែ​ការសិក្សា​នេះ​បញ្ជាក់​អំពី​ការ​ញ៉ាំ​ក្នុង​កម្រិត​ទាប ទៅ​មធ្យម​ប៉ុណ្ណោះ​។ យ៉ាងណាមិញ គេ​ក៏​មិនបាន​បញ្ជាក់ថា កម្រិត​ទទួលទាន​ស្រវឹង​ប៉ុណ្ណា​ទើប​មាន​សុវត្ថិភាព​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើ​យោងទៅតាម​ការណែនាំ​ចុងក្រោយបង្អោះ​ទាក់ទង​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង គឺ​វា​មាន​កម្រិត​នៃ​ការទទួល​ទាន​ណាមួយ​ដែលមាន​សុវត្ថិភាព​ទេ ប៉ុន្តែ​បុរស និង​ស្ត្រី​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​លើសពី ១៤​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com