ពីនេះ ពីនោះ
រវាង​ពាក្យ «​ឥឡូវ​» និង «​ឥលូវ​» ត្រឹមត្រូវ​ទាំងពីរ​, ប៉ុន្តែ គេ​ប្រើ​តាម​ពាក្យ​សម័យ​បច្ចុប្បន្ន​ជាង
25, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ «​ឥឡូវ​» , «​ឥលូវ​» នេះ​។ អ្នកខ្លះ​និយាយថា​ពាក្យ​នេះ​ត្រូវ​សរសេរ​ជា​ជើង​តម្រួត​«​ឥឡូវ​» និង​អ្នក​ខ្លះទៀត បាន​អះអាងថា​ពាក្យ​នេះ​ត្រូវតែ​សរសេរ​ជា​ពាក្យរាយ​«​ឥលូវ​»​។



តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា «​ឥឡូវ​» ឬ «​ឥលូវ​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​និបាតសព្ទ គឺ​ប្រាប់​សេចក្តី​ជា​បច្ចុប្បន្នកាល​ថា កាល​នេះ​, វេលា​នេះ​។ ឧទាហរណ៍​៖ ទៅ​ឥឡូវ​, ទៅក្នុង​វេលា​នេះ​។ ល​។ បុរាណ​សរសេរ​ជា ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com