កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជាស្វាគមន៍ចិន មីយ៉ាន់ម៉ា និងហ្វីលីពីនក្នុងវគ្គជម្រុះពូល G ដើមខែវិច្ឆិកា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ទ្វីបអាស៊ី AFC U19 Championship 2018 នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។ U19 កម្ពុជាត្រូវស្វាគមន៍ក្រុមភ្ញៀវ ចិន មីយ៉ាន់ម៉ា និងហ្វីលីពីនជាបន្តបន្ទាប់នៅពហុកីឡដ្ឋានជាតិ។
ក្រុម U19 កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះតំបន់ខាងកើតប្រចាំពូល G ដោយទទួលក្រុមភ្ញៀវ U19 ចិន នាជំនួបបើកនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ មុនស្វាគមន៍ U19 មីយ៉ាន់ម៉ា និងហ្វីលីពីនជាបន្តបន្ទាប់នៅថ្ងៃទី៦ និងទី៨ ខែវិច្ឆិកា។
សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់កម្រិតទ្វីបអាស៊ី AFC U19 Championship 2018 ចែកចេញជាពីរផ្នែក គឺតំបន់ខាងលិច និងខាងកើត ដោយក្នុង១តំបន់មាន៥ពូល៕
© រក្សាសិទ្ធិដោយ thmeythmey.com