អត្ថបទពាណិជ្ជកម្ម
កិច្ចសម្ភាសន៍ កញ្ញា លឹម ស្រី​ពៅ អំពី​ការចុះឈ្មោះ​ចូលរៀន​នៅ វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​
25, Sep 2017 , 10:47 am        
រូបភាព
១.​    ​តើ​កញ្ញា​អាច​រៀបរាប់​អំពី​ការសិក្សា និង​ការងារ​របស់​កញ្ញា​បានដែរ ឬទេ​?
ចា​! នាង​ខ្ញុំ​ឈ្មោះ លឹម ស្រី​ពៅ​។ នាង​ខ្ញុំ​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​នៅ​ក្រុមហ៊ុន Personal Care and Medical Supply Co.,Ltd​។ នាង​ខ្ញុំ​បានបញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​គណនេយ្យ​រួចទៅហើយ​នៅ​វិទ្យាស្ថាន​មួយ​។​​

២.​    ​កញ្ញា​បានបញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​គណនេយ្យ​រួចទៅហើយ​។ ហេតុអ្វី បានជា​កញ្ញា​សម្រេចចិត្ត​ចុះឈ្មោះ​ចូលរៀន​កម្មវិធី Pearson LCCI Diploma in Accounting និង Pearson LCCI English for Business?

​កញ្ញា លឹម ស្រី​ពៅ មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ចុះឈ្មោះ​ចូលរៀន​កម្មវិធី​ទាំងនេះ បន្ទាប់ពី​ធ្វើការ​អនុវត្ត​ផ្ទាល់​ក្នុងនាម​ជា​គណនេយ្យករ​ក្រុមហ៊ុន ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា ចំណេះដឹង​ផ្នែក​គណនេយ្យ​របស់ខ្លួន​នៅមានកម្រិត​។ ម្យ៉ាងទៀត​ដើម្បី​បន្ត​អាជីព​មួយ​នេះ​ទៅកាន់​តំណែង​ខ្ពស់ជាង​នេះ ក្រៅពី​ជំនាញ​ទន់​យើង​ក៏ត្រូវ​ពង្រឹង​ជំនាញ​រឹង​របស់ខ្លួន​ផងដែរ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។ ដោយ​ជឿជាក់ថា កម្មវិធីសិក្សា​គណនេយ្យ​បែប​អនុវត្តន៍​នឹងត្រូវ​បានទទួល​ស្គាល់​ជា​អន្តរជាតិ​នេះ ជួយ​ឲ្យ​ខ្ញុំ​ពង្រីក និង​ពង្រឹង​ជំនាញ​គណនេយ្យ​បាន​យ៉ាង​ស្ទាត់ជំនាញ​។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​និស្សិត​រៀន​ជា​ភាសា​អង់គ្លេស ដូច្នេះ​វា ជួយ​ឲ្យ​និស្សិត បាន​យល់ដឹង​ច្រើន​នូវ​ពាក្យ​បច្ចេកទេស និង ពាក្យ​គន្លឹះ​ជាច្រើន​បន្ថែមទៀត​។ សម្រាប់​ភាសា​អង់គ្លេស​របស់ ខ្ញុំ​អាច​ប្រើប្រាស់​ទំនាក់ទំនង​ជាធ​ម្ម​តា ប៉ុន្តែ​នៅពេលដែល​ត្រូវ​ប្រើ​ជា​លក្ខណៈ​ផ្លូវការ ដូចជា​កំណត់ហេតុ​អង្គប្រជុំ ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច ឬ​ការប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ គឺ​ពិបាក​ច្រើន​។ កញ្ញា លឹម ស្រី​ពៅ ជឿជាក់ថា Pearson LCCI English for Business និង ជួយ បំពេញ​ចន្លោះ​ខ្វះខាត​ទាំងនេះ​។​

៣.​    ​តើ​តម្លៃ​របស់​កម្មវិធីសិក្សា​នេះ មាន​លក្ខណៈ​យ៉ាងដូចម្តេច​ដែរ​?

​តម្លៃ​របស់​កម្មវិធី​នេះ មាន​លក្ខណៈ​សមរម្យ​អាច​ទទួលយកបាន​។ ដោយ​ជ្រើស​រើសយក​ការបង់ប្រាក់​ជាប្រចាំ​ខែ ដូច្នេះ ខ្ញុំ​ចំណាយ​ប្រហែល ១០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​ដោយ​អាច​សន្សំ និង​ចំណាយ​ផ្សេងៗ​បាន​ជាមួយនឹង​ប្រាក់ខែ​បច្ចុប្បន្ន​បាន​។​

៤.​    ​តើ​នៅ​ថ្ងៃ​អនាគត កញ្ញា​ចង់​ក្លាយទៅជា​អ្វី​?

​ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅមុខ ខ្ញុំ​ចង់​ក្លាយទៅជា​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​ដ៏​ធំ​មួយ ប្រសិនបើ​អាច​ខ្ញុំ​នឹង​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ផងដែរ ហើយ​ខ្ញុំ​ជឿជាក់ថា ចំណេះដឹង​ហិរញ្ញវត្ថុ​ដែល​បាន​កំពុង​ក្រេបជញ្ជក់​នឹង​ជួយ​ឲ្យ សម្រេចបាន​នូវ​គោលបំណង​នេះ​។

​សម្រាប់​ព័ត៌មាន​អំពី​ការចុះឈ្មោះ​ចូលរៀន​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាម អាសយដ្ឋាន​៖

​ផ្ទះ​លេខ ៨០៧ ផ្លូវ​ព្រះមុនីវង្ស​, សង្កាត់ ផ្សារ​ដើម​ថ្ងូវ​, ខ័​ណ្ឌ ចំការមន​, រាជធានី​ភ្នំពេញ​
​ទូរស័ព្ទ​កា​រិ​យា​ល័​យៈ ០២៣ ៧២៦ ៦៤២
​ទូរស័ព្ទដៃៈ ០៨១ ២៨៨ ៨៥៨, ០១៧ ៨៤៩ ៧៤៨, ០៩២ ៥៦៧ ២៦២
​អ៊ី​ម៉ែ​លៈ
[email protected]
​គេហទំព័​រៈ
fic.edu.kh



( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Mr. Som Rina
© រក្សាសិទ្ធិដោយ thmeythmey.com