អត្ថបទពាណិជ្ជកម្ម
ដូច​ការសន្យា ក្រុមហ៊ុន Huawei ផ្តល់​ដំណើរ​កម្សាន្ត​ពិសេស​ទៅ​ឌូ​បៃ ដល់​ម្ចាស់​ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ថតរូប Huawei វគ្គ​បី​
25, Sep 2017 , 3:38 pm        
រូបភាព
​ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន Huawei ស្មា​ត​ហ្វូ​ន​ធំជាងគេ​លំដាប់​ពិភពលោក​លេខ​២ និង​ជា​ម្ចាស់​តំណែង​លេខ​១ លើ​ប្រាក់ចំណេញ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android ស្មា​ត​ហ្វូ​ន បានផ្តល់​ដំណើរ​កម្សាន្ត​ពិសេស​ទៅ​ឌួ​បៃ ដល់​ម្ចាស់​ជ័យលាភី នៃ​កម្មវិធី​ប្រកួត​ថតរូប Huawei វគ្គ​បី ដូច​ការសន្យា​។

​លោក សេង លូន (Lun Ramio) ជា​បេក្ខជន​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ពី​កម្មវិធី​ប្រកួត​ថតរូប Huawei រដូវ​កាល​ទី​៣​បាន​ឲ្យ​ដឹងថា​៖ “​វា​ការចងចាំ​១​ដែល​ខ្ញុំ​មិនអាច​បំភ្លេច​បានឡើយ អរគុណ​ដល់​ក្រុមហ៊ុន Huawei Mobile KH ដែល​បានផ្តល់​រង្វាន់​ធំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​ដំណើរ​កម្សាន្ត ទៅលេង​ប្រទេស​ឌូ​ប៉ៃ​"​។

​ក្រៅពីនេះ លោក លូន ក៏បាន​សម្តែង ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ទាក់ទង​ទៅនឹង កំពូល​ស្មា​ត​ហ្វូ​ន Huawei P10 & P10Plus ថា​៖
១). ប្រើ​បច្ចេកទេស កា​ម៉េ​រា ភ្លោះ​មុនគេ​បង្អស់ ដែល​បាន​បំពាក់​ដោយ​កែវ​ឡេ​ន​Leica ធ្វើអោយ​រូបថត ច្បាស់​ដិត​ល្អ មិន​ថា​ថត​នៅ កន្លែង​បែបណា ក៏​Huawei P10 P10Plus នៅតែ​ធ្វើ​បានល្អ​ជាង​Brand ដទៃ​។

(២).​ទាក់ទង​ទៅនឹង​កម្មវិធី ងាយស្រួល​ប្រើប្រាស់ ហើយ​មុខងារ​កាមេរ៉ា ពិសេសៗ​លើសគេ Pro mode ងាយស្រួល​ប្រើ ដូច​កាមេរ៉ា អាជីព ជាពិសេស​គឺ​មុខងារ Monochrome, Wide Aperture or Portrait mode ធ្វើបាន​ល្អ​ដូច​កា​ម៉េ​រា​អាជីព​ផងដែរ​។ ថែម​ពីនេះ​ទៀត​ក៏មាន​ថត​ជា File Raw ផងដែរ ដែល​ធ្វើ​ឲ្យ​រូបភាព​ទូលំទូលាយ​ក្នុង​ការយកមក​កែប្រែ​បន្ថែម​ទៀតផង​។

(៣). រចនាបទ​ទាន់សម័យ កំលាំង​ម៉ាស៊ីន​ខ្លាំង ថ្ម​កាន់​បានយូរ ជាពិសេស Huawei P10 & P10 Plus បាន​ប្រើប្រាស់​មុខងារ សាក​ថ្ម​បាន​លឿន ហើយ​មានតម្លៃ​សមរម្យ​ជាងគេ​។ មូលហេតុ​ដែល​ខ្ញុំ​ប្រើ Huawei P10 Plus ព្រោះ វា​ងាយស្រួល​ប្រើ មាន​មុខងារ​កាមេរ៉ា​ដូច​កាមេរ៉ា​អាជីព ដែល មាន Huawei ក្នុង​ហោប៉ៅ​ដូច​ជាមាន​ម៉ាស៊ីន​ថត​អាជីព តាម​ខ្លួន​អញ្ចឹង​។​

​តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ អញ្ជើញ​ទៅ​ទស្សនា ទិដ្ឋភាព​នៃ​ទីក្រុង​ឌូ​បៃ ដែល​ផ្តិត​ចេញពី​កំពូល​ស្មា​ត​ហ្វូ​ន Huawei P10 Plus ដោយ ជើងឯក ថតរូប​ឆ្នើម លោក សេង លូន (Lun Ramio) ទាំងអស់គ្នា​៖



















​គួររំលឹកថា ក្រោយ​ការ​ជម្រុះ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង ១១​សបា្តហ៍ ក្នុងចំណោម​អ្នកចូលរួម​ចុះឈ្មោះ​ប្រកួត​ថតរូប ប្រមាណ​ជាង​៦០០​នាក់​ដំបូង ទូទាំងប្រទេស  ពេលនេះ ក្រុមហ៊ុន Huawei បាន​រកឃើញ​ម្ចាស់​ជ័យលាភី ៣​រូប ចុងក្រោយ ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​តាមរយៈ ការថតរូប​ចេញពី​ស្មា​ត​ហ្វូ​ន Huawei ក្រោម​ប្រធានបទ “​ប្រជាជន​កម្ពុជា (People of Cambodia)”​។​

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មាន​រយៈពេល 11 សប្តាហ៍ ធ្វើឡើង​ជាពិសេស​សម្រាប់​អតិថិជន និង​អ្នកគាំទ្រ ដែល​តែងតែ​ជឿជាក់​ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ Huawei គ្រប់​ម៉ូ​ដែល ។ ក្រុមហ៊ុន​តែងតែ បង្កើត​កម្មវិធី​ប្លែកៗ ដើម្បី ផ្តល់​ការសប្បាយ និង​រង្វាន់​ពិតៗ​ជូន​ដល់​អ្នកប្រើប្រាស់​ជានិច្ច​។

“Huawei សូម​ចូលរួម​អបអរសាទរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេក្ខជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​របស់​យើង​តាំងពីដើម​រហូតដល់​វគ្គ​ផ្តាច់​ព្រាត់ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ការជឿជាក់​របស់លោក​អ្នក ក្នុងការ​ជ្រើសរើស យក​ស្មា​ត​ហ្វូ​ន Huawei  ធ្វើជា​ដៃគូ​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​”​។​

​ដូច​ធ្លាប់បាន​សន្យា ក្រុមហ៊ុន​Huawei បានផ្តល់​រង្វាន់ ដំណើរ​កម្សាន្ត ដ៏​អស្ចារ្យ មិន​ធ្លាប់មាន​ពីមុន ទៅកាន់​ប្រទេស​ឌូ​បៃ សម្រាប់​ម្ចាស់​ជ័យ​លេខ​១, Huawei P10 សម្រាប់​ជ័យលាភី​លេខ​២, Huawei GR5 2017 សម្រាប់​ជ័យលាភី​លេខ​៣ ហើយ​សម្រាប់​បេក្ខជន​ជើង​ខ្លាំង ទាំង​៧​រូប​¬​ដែល​ពុំ​ទទួលបាន​ជ័យជំនះ ក៏​ទទួលបាន រង្វាន់​រួមមាន Power Bank (5,000mAh), Selfie Stick, Connector (Type B/Type C with wire) ម្នាក់​មួយឈុត ហើយ​ជាពិសេស អ្នក​ទាំង​១០​រួប ក៏​នឹង​ទទួលបាន​លិខិត​សរសើរ (Certificate Award) ពី​ក្រុមហ៊ុន Huawei ចំនួន​ម្នា​ក់មួយ​”​។

​កម្មវិធី​ប្រកួត​ថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បី​ញ៉ាំងអោយ​ការប្រកួត នេះ​កាន់តែ​គគ្រឹកគគ្រេង​ជាង​មុន ។​

​សម្រាប់​ព័ត៌មាន​អំពី​ផលិតផល​ថ្មីៗ Huawei
​ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន ដែល​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ សុវត្ថិភាព និង ឯកជន​ភាព របស់​អតិថិជន ជាពិសេស មានបំណង​ចង់​ឲ្យ​មនុស្ស​ជំនាន់​ថ្មី យល់ដឹង មានចំណេះដឹង និង​ដេញ​ទាន់សម័យ​បច្ចេកវិជ្ជា​ថ្មី និង​ការច្នៃប្រឌិត​ថ្មី ពី Huawei​។  ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei  P10  ជាមួយ​ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា កាមេរ៉ា​ភ្លោះ Leica ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ ដែលមាន​សមត្ថភាព​ថ​ត​រូប​បាន​យ៉ាង​ស្រស់ស្អាត មិន​នៅទីណា ពេលណា រហូត​ទទួលបាន​ពាន់រង្វាន់ ស្មា​ត​ហ្វូ​ន​ថតរូប​បាន​ស្អាត​ដាច់​គេ​របស់ TIPA Award 2017​។ ចាប់តាំងពី​ខែ ឩ​សភាព មកទល់ពេលនេះ ស្មា​ត​ហ្វូ​ន Huawei  P10 ទទួលបាន​ការគាំទ្រ​ខ្លាំង នៅ​កម្ពុជា​។

​បច្ចុប្បន្ន ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei M3 (349$) និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)​។​

​សម្រាប់​ព័ត៌មាន​អំពី​កម្មវិធី​ប្រកួត​ថតរូបៈ



​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖

Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh​
​អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​Facebook: www.facebook.com/huaweimobilekh​
​លេខ​ទូរស័ព្ទ​៖ 010 44 99 06Website: www.consumer.huawei.com/kh​ ​    ​
អ៊ីមែល​៖ [email protected]

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com