ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖​ក្រសួងទេសចរណ៍ ថា ទេសចរ​ជាតិ​-​អន្តរជាតិ​ចំណាយ​ជាង ៥២​លាន​ដុល្លារ
25, Sep 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​ចំណាយ​ប្រា​ក់ជាង ៥២​លាន​ដុល្លារ ក្នុងកំឡុងពេល​ដើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​នានា​ក្នុងប្រទេស​កម្ពុជា នាឱកាស​ភ្ជុំបិណ្ឌ​ឆ្នាំ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។



​យោងតាម​តួលេខ​របស់​ក្រសួងទេសចរណ៍ ក្នុងឱកាស​ពិធី​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​មិនមែន​លក្ខណៈ​ទេសចរណ៍ មាន​ចំនួន​ប្រមាណ​ជិត ១​លាន​៥​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​។ ចំនួន​នេះ​បាន​កើនឡើង ១៥,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៤​ម៉ឺន​នាក់​។​

​លោក ថោង ខុន ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​ទេសចរ​ម្នា​ក់បាន​ចំណាយ​ជា​មធ្យម​ចំនួន ៥០​ដុល្លារ​អាមេរិក ក្នុងកំឡុងពេល​ធ្វើដំណើ​រ​កម្សាន្ត​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដែល​នាំ​ឲ្យ​ការចំណាយ​សរុប​មាន​ចំនួន​ដល់​ជាង ៥២​លាន​ដុល្លារ ហើយ​ថវិកា​នេះ​បាន​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​។ លោក​បន្ថែមថា កំណើន​នៃ​ចំណាយ​ក្នុង​វិស័យ​ទេសចរណ៍​នេះ បានផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅតាម​សហគមន៍​ទេសចរណ៍ និង​ចំណូល​សេដ្ឋកិច្ចជាតិ​៕


Tag:
 ថោង ខុន​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com