ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
Para Games៖ កម្ពុជាបន្តឈរលើឡាវក្រោយដណ្តើមបានមេដាយសរុបចំនួន១០
25, Sep 2017 ,
11:19 pm
រូបភាព
×
ដោយ:
កម្ពុជាបន្តឈរលើឡាវ ក្រោយអត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយប្រាក់៥ និងសំរឹទ្ធ៥ពីព្រឹត្តិការណ៍ប្រកួតកីឡា Para Games លើកទី៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ទោះបីឆ្នាំនេះកម្ពុជាកើនចំនួនមេដាយប្រាក់ក៏ដោយ តែកម្ពុជាបានបាត់បង់ចំនួនមេដាយមាសដែលខ្លួនធ្លាប់ឈ្នះកាលពីឆ្នាំ២០១៥។ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចាត់ទុកការរបូតមេដាយមាសនៅឆ្នាំនេះជារឿងគួរឲ្យខកចិត្ត និងសោកស្តាយបំផុត។
អត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយប្រាក់៥ និងសំរឹទ្ធ៥ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម(Para Games)លើកទី៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជ័យជម្នះនេះ បានជួយឲ្យកម្ពុជាបន្តឈរលើឡាវដែលទទួលបានមេដាយប្រាក់៤ និងសំរឹទ្ធ៤។ តែបើគិតជារួម កម្ពុជាទទួលបានលទ្ធផលមិនសូវល្អនោះទេ ព្រោះក្នុងចំណោម១១ប្រទេសចូលរួមកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ១០តែប៉ុណ្ណោះ។
ទោះបីថ្នាក់ដឹកនាំកីឡាប៉ារ៉ាឡាំពិកបានអះអាងពីការកើនឡើងនូវចំនួនមេដាយប្រាក់នៅឆ្នាំនេះក៏ដោយ តែគេសង្កេតឃើញកម្ពុជាបានបាត់បង់មេដាយមាសរបស់ខ្លួនដែលរកបានដោយកីឡាករ បុង ហុង កាលពីឆ្នាំ២០១៥នៅសិង្ហបុរី ដោយកាលនោះកម្ពុជាដណ្តើមមេដាមមាស១ ប្រាក់២ និងសំរឹទ្ធ៦។ ជ័យជម្នះនេះ បាននាំឲ្យកម្ពុជាឈរចំណាត់ថ្នាក់លេខ៩លើឡាវដែលឈរលេខ១០ក្រោយទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ៣។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាត់ទុកការបាត់បង់មេដាយមាសនៅឆ្នាំនេះជារឿងខកចិត្ត និងសោកស្តាយសម្រាប់រូបលោក។ មិនត្រឹមតែប៉ុណ្ណោះនាយបេសកកម្មការប្រកួតកីឡាប៉ារ៉ាឡាំពិកកម្ពុជារូបនេះ បានចាត់ទុកការទទួលបានមេដាយប្រាក់៥ និងសំរឹទ្ធ៥ជាលទ្ធផលផ្ទុយពីការរំពឹងទុករបស់លោក ខណៈលោករំពឹងឈ្នះមេដាយមាស២នៅឆ្នាំនេះ។
គួរបញ្ជាក់ថា មេដាយប្រាក់ទាំង៥របស់កម្ពុជារកបានដោយកីឡាករ ហេង សាវឿន ១លើវិញ្ញាប្រណាំងរទេះចម្ងាយ៨០០ម៉ែត្រលើប្រភេទពិការ T54, កីឡាការិនី វ៉ិត ចាន់ថា ១លើវិញ្ញាសាលោតចម្ងាយលើប្រភេទពិការ T44 មុនកីឡាករ បុង ហុង ចាប់ដៃគ្នាជាមួយកីឡាករ ជឹម ផាន, ញ៉ក់ គឹមហោ និង អ៊ុក សម្ផស្ស រកបាន១ទៀតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រx៤, កីឡាករ ង៉ែត បូរ ១លើវិញ្ញាសាហែលទឹកសេរីចម្ងាយ៥០ម៉ែត្រ និង១ទៀតទទួលបានលើវិញ្ញាសាបាល់ទះអង្គុយ។
ចំណែកមេដាយសំរឹទ្ធទាំង៥រកបានលើវិញ្ញាសាអត្តពលកម្ម៤ និងហែលទឹក១ ក្នុងនោះកីឡាករ វ៉ាន វុន រកបាន១លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រលើប្រភេទពិការ T54, កីឡាករ ជឹម ផាន ទទួលបាន១លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ, កីឡាករ ហេង សាវឿន រកបាន១លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ, កីឡាការិនី វ៉ិត ចាន់ថា រកបាន១លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងកីឡាករ យ៉ាវ វណ្ណៈ ទទួលបាន១លើវិញ្ញាសាហែលទឹកចម្ងាយ២០០ម៉ែត្រ។
គួររំលឹកដែរថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់ការប្រកួតកាលពីពេលថ្មីៗមានអត្តពលិក១៤៨២នាក់មកពី១១ប្រទេសចូលរួម ដោយអត្តពលិកទាំងនេះប្រកួតប្រជែងលើ១២ប្រភេទកីឡាលើ៣៥៩វិញ្ញាសា។ ចំណែកកម្ពុជាបានបញ្ជូនអត្តពលិក៧៥នាក់លើ១០ប្រភេទកីឡាឲ្យចូលរួម ឯឡាវបានបញ្ជូន៥០នាក់ ខណៈកាលពីឆ្នាំ២០១៥ កម្ពុជាបានបញ្ជូនអត្តពលិក៣០នាក់ ចំណែកឡាវ៤០នាក់ឲ្យចូលរួម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Para games 2017
យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម