ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកស្រាវជ្រាវ​៖ ធាត់​ជ្រុល​អាច​បង្ក​ជា​មហារីក​ពោះវៀន​បាន​
26, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ធាត់​ជ្រុល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​កត្តា​ប្រឈមមុខ​នឹង​ជំងឺមហារីក​ពោះវៀនធំ​។ មាន​អំណះអំណាង​ត្រឹមត្រូវ​ដែលថា របប​អាហារ​សម្បូរ​ជាតិ​សាច់​កៃ​ឆ្នៃ ផ្ទុក​ទៅ​ដោយសារ​ធាតុ Cacogenic Compound Nitrates ជា​អ្នកបង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​។ យ៉ាងណាមិញ គេ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ថា ហេតុអ្វី​បានជា​របប​អាហារ​មាន​កាឡូរី​ខ្ពស់​ផ្សេងទៀត​ក៏​បង្កើន​ការ​ប្រ​ឈាម​មុខ​ដែរ​។​



​ការសិក្សា​ចុងក្រោយ​នេះ គឺ​ធ្វើ​ទៅលើ​សត្វ​កណ្តុរ​ដែល​ត្រូវបាន​គេ​កៃ​ឆ្នៃ​ហ្សែ​ន ហើយ​ក៏បាន​រកឃើញថា ភាពធាត់​ជ្រុល​ដែល​បង្កឡើង​ដោយ​របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​កាបូ​អ៊ី​ដ្រា​ត ដែល​គេ​ហៅថា Guanylin ដែល​វា​មាន​តួនាទី​ធ្វើ​ឲ្យ​កន្លែង​ទទួល​ក្នុង​ពោះវៀន​ប្រែ​ក្លាយទៅជា​ការលូតលាស់​ដុំ​សាច់​មហារីក​។ ប៉ុន្តែ​បើសិនជា​កន្លែង​ទទួល​នេះ​មិនត្រូវ​បាន​ភ្ញោ​ច​ដោយសារ Guanylin ទេ នោះ​គឺអាច​បង្ការ​ការលូតលាស់​ដុំ​សាច់​ក្នុង​ពោះវៀន​បាន​ហើយ​។​

​យ៉ាងណាមិញ រឿងនេះ​គឺជា​ការសិក្សា​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនទាន់​សន្និដ្ឋានបានថា វា​មាន​លក្ខណៈ​ដូចគ្នា​លើ​មនុស្ស​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com