ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរប្រយ័ត្ន!! ប្រើអ៊ីនធើណេតច្រើនអាចបណ្តាលឲ្យលើសសម្ពាធឈាម
× អ្នកស្រាវជ្រាវជនជាតិអាមេរិកបានរកឃើញថា ការប្រើអ៊ីនធើណេតមានជាប់ទាក់ទងនឹងការលើសសម្ពាធឈាមលើយុវវ័យ។ ប៉ុន្តែការសិក្សានេះមិនបានរកឃើញថា ការប្រើប្រាស់អ៊ីនធើណេតច្រើនប៉ុណ្ណាទើបធ្វើឲ្យលើសសម្ពាធឈាមនោះទេ។
ការសិក្សានេះបានធ្វើទៅលើយុវវ័យអាយុចាប់ពី១៤ ទៅ១៧ឆ្នាំ ចំនួន ៣៣១នាក់។ ពួកគេតម្រូវឲ្យវាយសម្ពាធឈាម និងផ្តល់នូវការប៉ាន់ស្មានលើពេលវេលាដែលពួកគេចំណាយលើការប្រើអ៊ីនធើណេតជារៀងរាល់សប្តាហ៍។ ការប្រើប្រាស់អ៊ីនធើណេតច្រើនៗគឺយ៉ាងហោចណាស់ក៏ ២ម៉ោងឡើងទៅដែរក្នុងមួយថ្ងៃ ខណៈពេលដែលប្រើប្រាស់តិចគឺតិចជាង ពីរម៉ោងក្នុងមួយថ្ងៃ និងតិចជាង បួនថ្ងៃក្នុងមួយសប្តាហ៍។
មានតែលទ្ធផលនៃការធ្វើស្ថិតិប៉ុណ្ណោះដែលបញ្ជាក់ថា ការប្រើប្រាស់អ៊ីនធើណេតច្រើនៗមានជាប់ទាក់ទងនឹងការលើសសម្ពាធឈាម Diastolic តិចតួច (តិចជាងពីរលេខ) នៅពេលប្រៀបធៀបនឹងការប្រើប្រាស់អ៊ីនធើណេតតិចតួច។ ប៉ុន្តែ លទ្ធផលនៃនៅតែជារឿងធម្មតាសម្រាប់សម្ពាធឈាមដដែលទេ។
ថ្វីបើការសិក្សានេះមិនបានបញ្ជាក់ថា ការប្រើអ៊ីនធើណេតច្រើនៗមានជាប់ទាក់ទងនឹងការលើសសម្ពាធឈាមទាំងស្រុងក៏ដោយ តែជាទូទៅ សម្រាប់យុវវ័យត្រូវតែមានភាពសកម្មខាងផ្នែករាងកាយ និងសង្គមឲ្យបានច្រើនដើម្បីទទួលបានរាងកាយនិងចិត្តមានសុខភាពល្អ។
រាងកាយនិងខួរក្បាលរបស់យុវវ័យជាសរីរាង្គដែលកំពុងតែលូតលាស់ ដូច្នេះយកល្អគួរតែយ៉ាងហោចណាស់ធ្វើសកម្មភាពរាងកាយដូចខាងក្រោមនេះដែរ៖
ហាត់ប្រាណយ៉ាងហោចណាស់ ៦០នាទីជារៀងរាល់ថ្ងៃ ដែលអាចហាត់ក្នុងកម្រិតមធ្យមដូចជា ជិះកង់ និងសកម្មភាពផ្សេងៗនៅលើដៃ ឬអាចហាត់ក្នុងកម្រិតខ្លាំងដោយការរត់ និងវាយតេណីស។
សម្រាប់លំហាត់ប្រាណបីថ្ងៃក្នុងមួយសប្តាហ៍វិញគួរតែមានដូចជា ការហាត់ពង្រឹងសាច់ដុំដោយការអាវ៉ង់ លោត និងរត់ជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com