ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់យូហ្គាប្រហែលជាល្អចំពោះអាការៈជំងឺហឺត និងគុណភាពនៃជីវិតរស់នៅ
× តាមការរំលឹកឡើងវិញនូវទិន្នន័យដ៏សំខាន់មួយបានរកឃើញថា មានអំណះអំណាងដ៏ល្អមួយដែលបញ្ជាក់ថា ការហាត់យូហ្គាជួយពង្រឹងដល់រោគសញ្ញា និងគុណភាពនៃជីវិតរស់នៅរបស់អ្នកជំងឺហឺត។
ការហាត់យូហ្គាគឺជារបៀបហាត់ប្រាណបែបបូរាណមួយប្រភេទដែលផ្តល់សំខាន់ទៅលើកម្លាំង ភាពបត់បែន និងការដកដង្ហើមដើម្បីបង្កើនភាពរីករាយដល់រាងកាយ និងផ្លូវចិត្ត។
អ្នកស្រាវជ្រាវដែលមកពីទីក្រុងហុងកុងបានរំលឹកទៅលើទិន្នន័យដែលបានចុះផ្សាយពីមុនៗដើម្បីចង់ដឹងថា ការហាត់យូហ្គាអាចសម្រួលដល់រោគសញ្ញា និងគុណភាពរស់នៅរបស់អ្នកជំងឺហឺតរអត់បើសិនជាមានការប្រៀបធៀបនឹងការថែរក្សាសុខភាពធម្មតាៗ។
ទិន្នន័យដែលបានមកពីមនុស្សប្រមាណ ១០៤៨នាក់ ត្រូវបានគេធ្វើការវិភាគ។ ពេលនោះ អ្នកស្រាវជ្រាវបានរកឃើញថា មានការស្រួលបួលបន្តិចបន្តួចចំពោះគុណភាពនៃជីវិតរស់នៅ និងរោគសញ្ញា ព្រមទាំងថយចុះនូវការប្រើប្រាស់ថ្នាំជំងឺហឺត។ ប៉ុន្តែអ្វីដែលមានភាពខុសគ្នាតែមួយគត់នោះគឺគុណភាពនៃជិវិតរស់នៅតែម្តង។
ការសិក្សាឡើងវិញនេះត្រូវបានបង្កើតឡើងយ៉ាងល្អ ប៉ុន្តែគេមិនបានធ្វើការប្រៀបធៀបនឹងការហាត់ប្រាណផ្សេងៗទៀតដែលមានប្រសិទ្ធភាពប្រហែលគ្នានោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ផលវិជ្ជមាននៃការហាត់យូហ្គាបានផ្តល់នូវអ្នកហាត់ទទួលបាននូវការណែនាំដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយវាក៏គ្មានផលរំខាន និងប៉ះពាល់ ឬផលវិបាកអ្វីដល់អ្នកហាត់ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com