កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Kane ធ្វើបាន​ហ៊េ​ត​ទ្រី​ក​ជួយ Spurs ឈ្នះ Apoel ៣-០
27, Sep 2017 , 10:33 am        
រូបភាព
 
Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ជួយ Tottenham Hotspur ទទួល​ជ័យជម្នះ​លើ​ក្រុម Apoel Nicosia ៣-០ នៃ​ការប្រកួត​ក្របខណ្ឌ UEFA Champions League កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​២៦ ខែកញ្ញា​។​




 
​ការប្រកួត​ពានរង្វាន់​កំពូល​ទ្វីបអឺរ៉ុប​បាន​ឈានដល់​សប្តាហ៍​ទី​២​ហើយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​និ​មួយៗ​។ ក្រុម​មកពី​លី​ក​កំពូល​អង់គ្លេស Tottenham អាច​រក​៣​ពិន្ទុ​បន្ថែមទៀត​ក្រោយ ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Kane ធ្វើបាន Hat-trick​។ ៣​គ្រាប់​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំនេះ ធ្វើបាន​នៅ​នាទី ៣៩ ៦២ និង​៦៧​។​
 
Spurs មាន​៦​ពិន្ទុ​ស្មើ​ក្រុម Real Madrid ក្រោយ​យកឈ្នះ Borussia Dortmund ៣​ទល់នឹង​១ ដែល​ស្ថិតនៅ​ពូ​ល H ដូចគ្នា​។​


 
​ជ័យជម្នះ​ទាំង​២​ប្រកួត​ដំបូង​នេះ​ធ្វើ​ឲ្យ Spurs អាច​រក្សា​ការចាប់ផ្តើម​ល្អ ១០០% របស់​ពួកគេ​នៅក្នុង​ក្របខណ្ឌ Champions League សម្រាប់​រដូវ​កាល​នេះ​។​
 
​ចំណែក​លទ្ធផល​ប្រកួត​គូ​ផ្សេងទៀត​នៃ​ពានរង្វាន់ Champions League​នេះ រួមមាន​៖
 
​ពូ​ល E
Sevilla ៣ - ០ Maribor
Spartak Moscow ១ - ១ Liverpool
 
​ពូ​ល F
Manchester City ២ - ០ Shakhtar Donetsk
SSC Napoli ៣ - ១ Feyenoord
 
​ពូ​ល G
Besiktas ២ - ០ RasenBallsport Leipzig
Monaco ០ - ៣ FC Porto
 
​ពូ​ល H
APOEL Nicosia ០ - ៣ Tottenham Hotspur
Borussia Dortmund ១ - ៣ Real Madrid
 
 
  

Tag:
 បាល់ទាត់​
  Harry Kane
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com