ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​អាច​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​ទេ​?
27, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​ប្រហែលជា​អាច​ប៉ះប៉ូវ​ភាពគ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់​មួយចំនួន​បាន ប៉ុន្តែ​មិន​ទាំងអស់​នោះទេ ជាពិសេស​នៅពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​តែម្តង​។ ការសិក្សា​ចុងក្រោយបង្អោះ​មួយ​នេះ​បាន​ពិនិត្យមើល​ទៅលើ​ការស្លាប់​ដោយសារតែ​ជំ​ងឺំ​ហា​រីក ជំងឺ​បេះដូង​សរសៃឈាម ព្រមទាំង​ការ​ឆាប់​ស្លាប់​មុន​អាយុ (​ស្លាប់​មុន​អាយុ ៧៥​ឆ្នាំ​)​។​



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​រយៈពេល ១០​ឆ្នាំ​នៃ​ការសង្កេត​ថ្នាក់ជាតិ​ពីលើ​មនុស្ស​ធំ​ជនជាតិ​អង់គ្លេស​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ​។ អ្វីដែល​ធម្មតា​នោះ​គឺថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​មូលហេតុ​ទាំងអស់ និង​ការស្លាប់​ដោយសារតែ​មហារីក​លើ​មនុស្ស​ដែល​រស់នៅ​អសកម្ម​។ ប៉ុន្តែ​ពួកគេ​ក៏​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជាទូទៅ នឹង​លុបបំបាត់​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​។ តាមពិតទៅ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល​អាចជួយ​បន្ថយ​ការស្លាប់​បាន​គ្រប់​មូលហេតុ​ទាំងអស់​សម្រាប់​មនុស្ស​ដែលមាន​ភាព​សកម្ម​បំផុត​។​

​ថ្វីបើ​ការសិក្សា​បានធ្វើ​ទៅលើ​មនុស្ស​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​តាមដាន​ទៀងទាត់​ក៏ដោយ តែ​យើង​នៅតែ​មិនអាច​ច្បាស់​ថា រាល់​ទំនាក់ទំនង​ទាំងអស់​សុទ្ធតែ​អាច​កើតមាន​រវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការហាត់​ប្រាណ​ដែរ​។ ឧទាហរណ៍ អ្នក​ដែលមាន​ភាព​សកម្ម​ខាង​រាងកាយ​ក៏​ប្រហែលជា​ចៀសវាង​ការជក់បារី និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​បន្ថែមទៀត​។ វា​ពិបាក​ណាស់​ក្នុងការ​គ្រប់គ្រង​ឥទ្ធិពល​ទាំងអស់នេះ​នៅពេល​វិភាគ​ទៅលើ​ទិន្នន័យ​ខាងលើ​។​

​ខណៈពេលដែល​ការហាត់​ប្រាណ​ទៀងទាត់​អាចជួយ​ទប់ទល់​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​បាន តែ​វា​ក៏​មិនល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com