ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ប្រាណ​ជា​វិធី​បង្ការ​ការឈឺ​ចង្កេះ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​
13, Feb 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mirror បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​គឺជា​ថ្នាំ​ដ៏​ល្អ​បំផុត​ក្នុងការ​ទប់ស្កាត់​ការឈឺ​ខ្នង និង​បញ្ឈប់​អ្នក​ពី​ការ​មាន​ជំងឺ​ប្រចាំថ្ងៃ​។ ខណៈពេលដែល​រឿងនេះ​អាចជា​ការពិត ការស្រាវជ្រាវ​មិនបាន​ពិនិត្យ​ទៅលើ​ការព្យាបាល​លើ​ករណី​មាន​ការឈឺ​ខ្នង​ស្រាប់​នោះទេ​។​



​តាមពិតទៅ អ្នកស្រាវជ្រាវ​បាន​រំលឹក​ទៅលើ​អំណះអំណាង​ការ​ពី​ពេល​សិក្សា​មុនៗ​ចូលគ្នា​អំពី​អ្វីដែល​អាចជួយ​បង្ការ និង​មិនអាច​ព្យាបាល ទៅលើ​ការឈឺ​ចង្កេះ​។ ជាមួយគ្នានេះដែរ អំណះអំណាង​ដែលថា ការហាត់​ប្រាណ​អាច​បន្ថយ​ការ​មាន​ជំងឺ គឺ​ត្រូវបាន​គេ​វាយតម្លៃថា​មិនសូវ​ល្អ​នោះទេ​។​

​តាម​ការ​រំលឹក​ឡើងវិញ​បាន​រកឃើញថា ការហាត់​ប្រាណ​ដោយមាន ឬ​គ្មាន​ការអប់រំ​អំពី​ខ្នង និង​ឈឺ​ខ្នង​គឺជា​វិធី​ដោះស្រាយ​ដ៏​ធំ​មួយ​សម្រាប់​បង្ការ​ការឈឺ​ចង្កេះ​។ រឿងនេះ​រាប់បញ្ចូល​ដូចជា ពង្រឹង​ដល់​សាច់ដុំ ការ​ពុត​ពែន​ខ្លួន និង​លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​រយៈពេល​ប្រហែល ៣ ទៅ​១៨​ខែ​។ ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​មាន​មូលដ្ឋាន​នៃ​ការសិក្សា​ក្នុង​កម្រិត​ទាប ដូច្នេះ​វា​គួរតែ​ធ្វើការ​រំលឹក​ឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន​។​

​ជាមួយគ្នានេះដែរ ការហាត់​ប្រាណ​អាច​នឹង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ស្វែងរក​អំណះអំណាង​លើ​ការបន្ថយ​ការឈឺចាប់​នៅ​ចង្កេះ​។ ការហាត់​ប្រាណ​ត្រូវបាន​គេ​ស្គាល់​ទៀតថា​មាន​ប្រយោជន៍​ច្រើនយ៉ាង​មិនមែន​មានតែ​បំបាត់​ការឈឺ​ចង្កេះ​មួយ​មុខ​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com