ជាតិ
សង្គមជាតិ
ទូត​អាមេរិក ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ​
28, Sep 2017 , 1:44 pm        
រូបភាព
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងភរិយា អុជធូបក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ រូបពីហ្វេសប៊ុកស្ថានទូតអាមេរិក
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងភរិយា អុជធូបក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ រូបពីហ្វេសប៊ុកស្ថានទូតអាមេរិក
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ ចំពោះ​ការបាត់​បាត់​ស្ថាប​ករ​ខ្មែរ​ដ៏​មាន​ទេ​ព្យ​កោសល្យ​រូបនេះ​។ លោក​ព្រឹទ្ធាចារ្យ ទ​ទូល​មរណភាព នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុង​ជន្មាយុ ៩១ ឆ្នាំ​។

 
​សារ​រំលែក​មរណទុក្ខ ដែល​ស្ថានទូត​អាមេរិក បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ មាន​ខ្លឹមសារ​យ៉ាងនេះ​ថា​៖ «​ស្ថានទូត​អាមេរិក​សូម​សម្តែង​សមាន​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​គ្រួសារ​របស់លោក វណ្ណ ម៉ូលី​វណ្ណ ដែលជា​ស្ថាបត្យករ​ដឹកនាំ​គេ​ដំបូង ដែល​បាន​ស្លាប់​នៅ​គេហដ្ឋាន​របស់លោក ក្នុង​ខេត្តសៀមរាប​»​។​
 
​ជាមួយគ្នានេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​នេះ បន្ត​លើកឡើងថា នៅក្នុង​អាជីព​ដ៏​អស្ចារ្យ​របស់​លោកតា វណ្ណ ម៉ូ​លីវ​ណ្ណ ស្នាដៃ​លេចធ្លោ​របស់លោក​នៅ​កម្ពុជា មានដូចជា​ពហុ​កីឡដ្ឋាន​អូឡាំពិក សាលចតុមុខ និង​វិមានឯករាជ្យ ជាដើម​។ «​លោក​បាន​ឈានមុខ​ស្ថាបត្យករ​ឯទៀតៗ ដែល​បានរួម​ចំណែក​ធ្វើអោយមាន​រចនាបទ​ពិសេស ដែល​នាំ​ឲ្យ​គេ​ប្រើពាក្យ​ថា ស្ថាបត្យកម្ម​បែប​ថ្មី​របស់​ខ្មែរ​»​។ នេះ​ជាការ​សរសេរ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​
 
​បើតាម​ស្ថានទូត​អាមេរិក​ដដែល ពិ​ព័រ​ណ៌​នៃ​ស្នាដៃឯក​ខ្លះ ជា​គំរូ​របស់លោក​ព្រឹទ្ធាចារ្យ ដែល​ខ្ចី​មកពី​គម្រោង The Vann Molyvann Project ក៏មាន​ដាក់តាំង​នៅក្នុង​ស្ថានទូត​អាមេរិក រហូតដល់​ដំណាច់ឆ្នាំ ២០១៧​។ ស្ថានទូត​នេះ បញ្ជាក់ថា ប្រជាពលរដ្ឋ អាច​ទស្សនា​ពិ​ព័រ​ណ៌​នេះ​បាន  ដោយ​គ្រាន់តែ​ស្នើសុំ​មក​ស្ថានទូត​ជាមុន តាមរយៈ​អ៊ីម៉េល​មក

Tag:
 វណ្ណ ម៉ូលី​វណ្ណ​
  ស្ថានទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com