ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរត្រឹម ១៥នាទីក្នុងមួយថ្ងៃអាចជួយឲ្យអាយុវែង
× ការសិក្សាមួយបានឲ្យដឹងថា ការចំណាយពេលដើរត្រឹម ១៥នាទីជារៀងរាល់ថ្ងៃនឹងធ្វើឲ្យអ្នកអាយុវែងបាន។ វាគឺជាដំណឹងល្អមួយស្រាប់ជំរុញដល់មនុស្សគ្រប់គ្នាព្យាយាមហាត់ប្រាណឲ្យបានគ្រប់គ្រាន់ដើម្បីមានសុខភាពល្អ និងរស់បានយូរ។
ការសិក្សាមួយបានរកឃើញថា អ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ ដែលចំណាយពេលហាត់ប្រាណ ១៥នាទីក្នុងមួយថ្ងៃ អាចបន្ថយការប្រឈមនឹងការឆាប់ស្លាប់រហូតដល់ ២២ភាគរយ។
ដើម្បីរស់នៅមានសុខភាពល្អ សម្រាប់មនុស្សពេញវ័យទាំងអស់គួរតែហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។ ប៉ុន្តែសម្រាប់មនុស្សចាស់វិញមិនអាចឈានដល់កម្រិតនេះឡើយ។ អ្នកដឹកនាំការសិក្សាបានរកឃើញថា ត្រឹមតែសកម្មភាពរាងកាយ ៧៥នាទីក្នុងមួយសប្តាហ៍ក៏មានប្រយោជន៍ដែរ។ យ៉ាងណាមិញ កាលណាមនុស្សយើងធ្វើលំហាត់ប្រាណកាន់តែច្រើន ការប្រឈមនឹងជំងឺ និងឆាប់ស្លាប់កាន់តែតិច។
សម្រាប់មនុស្សចាស់គួរតែអាចហាត់ប្រាណត្រឹម ១៥០នាទីក្នុងមួយសប្តាហ៍ជាមួយនឹងសកម្មភាពបែបអ៊ែរ៉ូប៊ិក។ រឿងនេះយើងអាចបែកចែកវាមមកត្រឹម ១០ ទៅ១៥នាទីសម្រាប់សកម្មភាពមួយដូចជា ដើរ មើលថែសួន រាំ ឬហែលទឹក។ ការធ្វើសកម្មភាពទាំងនេះជារៀងរាល់ថ្ងៃគឺល្អជាងមិនបានធ្វើអ្វីសោះ ហើយក៏អាចធ្វើទៅលើមនុស្សគ្រប់វ័យផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com