ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ផ្លែឈើ​បន្ថយ​ការ​ប្រឈម​នឹង​ទឹកនោមផ្អែម​ជាង​ទឹក​ផ្លែឈើ​
28, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ថ្មី​សម្រាប់​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​គឺ​ញ៉ាំ​ផ្លែឈើ​ស្រស់ ខណៈពេលដែល​ញ៉ាំ​ទឹក​ផ្លែឈើ​អាច​បង្កើន​ការប្រឈមមុខ​ទៅវិញ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ធំៗ​ចំនួន​បី​របស់​អ្នកជំនាញ​ខាង​សុខភាព​ក្នុង​សហរដ្ឋអាមេរិក​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែឈើ​យ៉ាងហោចណាស់​បី​ពេល​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន ២​ភាគរយ​ដែរ​។​



​ផ្លែឈើ​ខុសៗ​គ្នា​គឺមាន​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ខុសៗ​គ្នា​ដែរ​។ ប៉ុន្តែ​ផ្លែឈើ​ដែល​ឃើញថា​បន្ថយ​ខ្លាំងជាងគេ​គឺ​បឺ​រី​ពណ៌​ខៀវ ហើយ​ការ​ញ៉ាំ​រហូតដល់ ៣​ពេល​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការប្រឈមមុខ​រហូតដល់ ២៦​ភាគរយ​ឯណោះ​។​

​ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូ ផ្លែ​ប៉ោម ផ្លែ​សារី និង​ចេក​ក៏​អាច​បន្ថយ​ការ​ប្រ​ឈ​មុខ​ដែរ ថ្វីបើ​ចំនួន​នៃ​ការបន្ថយ​នេះ​មាន​តិចជាង​ក៏ដោយ​។ ការ​ញ៉ាំ​ទឹក​ផ្លែឈើ ៣​ពែ​ល​ក្នុង​មួយ​សប្តាហ៍​មាន​ជាប់ទាក់ទង​នឹង​ការកើនឡើង​នៃ​ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ៨​ភាគរយ​ដែរ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​គាំទ្រ​ទៅលើ​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​យ៉ាងហោចណាស់ ៥​ពេល​ក្នុង​មួយថ្ងៃ ដោយ​ក្នុងនោះ​គួរ​មានទឹក​ផ្លែឈើ​មួយពេល​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com