ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ជំងឺ​ធ្លាក់​ទឹកចិត្ត លើ​កូនក្មេងៗ និង​ក្មេង​ជំទង់​
28, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សញ្ញា និង​រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​នោះ គឺ​វា​ប្រហាក់ប្រហែល​ទៅនឹង​រោគសញ្ញា​របស់​មនុស្ស​ធំ​ដែរ ប៉ុន្តែ វា​អាច​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។​



​សម្រាប់​កូនក្មេង រោគសញ្ញា​អាចមាន​ដូចជា ៖

•    ចេះតែ​ព្រួយចិត្ត​
•    ទឹកមុខ​មិន​ស្រស់ថ្លា​
•    រ​វើ​ររ​វាយ (​ពេលខ្លះ និយាយ​មិនដឹង​ខុសត្រូវ​)
•    ឆាប់​ខឹង​
•    ឈឺ​រាងកាយ​
•    មិន​ព្រមទៅ​សាលា ឬ​រៀនសូត្រ​
•    ស្រក​ទម្ងន់​។​

​សម្រាប់​ក្មេង​ជំទង់​វិញ រោគសញ្ញា​មានដូចជា ៖
•    ទុក្ខព្រួយ​
•    ឆាប់​ខឹង​
•    មាន​អារម្មណ៍​អវិជ្ជមាន​
•    គិតថា​ខ្លួនឯង​គ្មាន​តម្លៃ​
•    ការរៀនសូត្រ​ធ្លាក់ចុះ ឬ​មិន​ព្រមទៅ​សាលារៀន​
•    ភណ្ឌ​ច្រឡំ​
•    ឆាប់​មួរ​ម៉ៅ​
•    ប្រើប្រាស់​ថ្នាំញៀន ឬ​ផឹកស្រា​
•    គ្មាន​អារម្មណ៍​ធ្វើ​អ្វី​
•    កាត់បន្ថយ​ទំនាក់ទំនង​ក្នុងសង្គម មនុស្ស​ជុំវិញខ្លួន និង​ឪពុកម្តាយ​។​

​រោគសញ្ញា ចំពោះ​មនុស្ស​ធំ
​ជំងឺ​ធ្លាក់​ទឹកចិត្ត មិនមែនជា​ផ្នែក​មួយ នៃ​ការរីកលូតលាស់​របស់​មនុស្ស​ធំ​នោះទេ ប៉ុន្តែ អ្នក​ក៏​មិនគួរ​មើលស្រាល​ទៅលើ​បញ្ហា​នេះដែរ​។ ជា​អកុសល ជំងឺ​ធ្លាក់​ទឹកចិត្ត មិនត្រូវ​បាន​គេ​រកឃើញ និង​ព្យាបាល ចំពោះ​មនុស្ស​ធំ​នោះទេ ហើយ​ពួកគេ​ទាំងនោះ​ទៀតសោត ក៏​មានការ​ខ្មាស់អៀន និង​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ជំនួយ និង​ការព្យាបាល​ដែរ​។​

​រោគសញ្ញា​ដែល​អាច​កើតមាន ចំពោះ​មនុស្ស​ធំ​នោះ មានដូចជា ៖
•    ផ្លាស់ប្តូរ​អារម្មណ៍​
•    ឈឺ​រាងកាយ​
•    អស់កម្លាំង​
•    មិន​ចង់​ញ៉ាំ​អាហារ ឬ​ធ្វើ​អ្វី​នោះទេ​
•    គិត​អវិជ្ជមាន រហូត​ពេលខ្លះ គិតថា​ចង់​សម្លាប់ខ្លួន​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com