ពីនេះ ពីនោះ
រវាង​ពាក្យ​«​ហ្មត់ចត់​» និង​«​ម៉ត់ចត់​»​ត្រូវ​ទាំងពីរ តែ​ច្រើន​ប្រើ​តាម​ពាក្យ​ប្រភពដើម​
29, Sep 2017 , 7:32 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ សាធារណជន​ភាគច្រើន​សរសេរ​តែ​ពាក្យ «​ម៉ត់ចត់​» តែ​មិនសូវ​ឃើញ​សរសេរ​ពាក្យ «​ហ្មត់ចត់​» ឡើយ​។ តាមពិត​នៅក្នុង​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា «​ម៉ត់ចត់​» ឬ «​ហ្មត់ចត់​» ក៏បាន​។ ប៉ុន្តែ ពាក្យ «​ម៉ត់ចត់​» មិនសូវ​ប្រើ​ទេ ច្រើនតែ​ប្រើ​តាម​ប្រភពដើម​ថា «​ហ្មត់ចត់​» ។​



ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ស្អាត​, បរិសុទ្ធ​, ប្រពៃ​, ឥត​មន្ទិល​, ត្រឹមត្រូវ​, គ្រប់គ្រាន់​។ ឧទាហរណ៍​៖ មនុស្ស​ហ្មត់ចត់​, ចិត្ត​ហ្មត់ចត់​, គំនិត​ហ្មត់ចត់​, ធ្វើការ​ហ្មត់ចត់​, ចេះ​ហ្មត់ចត់​៕



© រក្សាសិទ្ធិដោយ thmeythmey.com