ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឆាប់​មាន​ទម្លាប់​ហាត់ប្រាណ​តាំងពី​វ័យ​កណ្តាល​ទៅ ល្អ​ចំពោះ​ខួរក្បាល​ពេល​អាយុ​កាន់តែច្រើន​
29, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​ក្នុង​វ័យ​ខ្ទង់ ៤០​ឆ្នាំ អាច​បញ្ឈប់​ការ​ស្វិត​របស់​ខួរក្បាល​បាន​។ ការសិក្សា​មួយ​នេះ​បាន​រកឃើញថា អ្នក​ដែលមាន​រាងកាយ​សមសួន​ក្នុង​វ័យ ៤០​ឆ្នាំ គឺមាន​ខួរក្បាល​ធំ​ជាង​អ្នក​ដែល​មិនបាន​ហាត់ប្រាណ​នៅ​រយៈពេល ២០​ឆ្នាំក្រោយ​។ អ្វីដែល​ជាការ​បារម្ភ​នោះ​គឺថា អ្នក​ដែលមាន​ខួរក្បាល​តូចៗ​ទំនងជា​ងាយ​កើត​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។​



​ការសិក្សា​នេះ​បានធ្វើ​ទៅលើ​សមត្ថភាព​នៃ​គារ​ហាត់ប្រាណ​របស់​មនុស្ស និង​ប្រតិកម្ម​បេះដូង ព​ញ​រម​ទាំង​សម្ពាធ​ឈាម​ចំពោះ​ការហាត់​ប្រាណ​ក្នុងពេល​ធ្វើតេស្ត​ដោយ​ការរត់​លើ​ម៉ាស៊ីន​រត់​ហាត់ប្រាណ ក្នុង​អាយុ​ជា​មធ្យម ៤០​ឆ្នាំ​។ មនុស្ស​ដែល​ទាំងនេះ​ត្រូវបាន​វាយតម្លៃ​ឡើងវិញ​នៅ​រយៈពេល ២០​ឆ្នាំក្រោយ ជាមួយនឹង​ការធ្វើ​តេស្ត​ម្តងទៀត និង​ថត MRI ដើម្បី​កំណត់​អំពី​ទំហំ​ខួរក្បាល​របស់​ពួកគេ​។​

​អ្នក​ដែល​ហាត់ប្រាណ​ហើយ​មាន​រាង​សមសួន​ឃើញថា ការរួម​តូច​របស់​ខួរក្បាល​ពួកគេ​ដែល​តូច​ទៅៗ​តាម​អាយុ​នោះ មានការ​ថយចុះ​រហូត​ដល់ ២០​ភាគរយ​។ ដូចគ្នានេះដែរ សម្ពាធ​ឈាម ឬ​ចង្វាក់បេះដូង​របស់​អ្នក​ហាត់ប្រាណ​ក៏​ល្អ​ផងដែរ​។​

​ការហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​មនុស្ស​យើង​។ ប៉ុន្តែ​វា​នៅតែ​មិនអាច​ធានាបាន ១០០​ភាគរយ​ថា របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ដែលមាន​ការហាត់​ប្រាណ​ដែរនោះ អាច​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com