English-Français
សេដ្ឋកិច្ច
អតិថិ​ជនជាតិ​-​អន្តរជាតិ​នឹង​ទទួលបាន​កាដូ​ពិសេស​ពី​ពិព័រណ៍​អចលនទ្រព្យ​នៅ​ថ្ងៃទី​៦-៧ ខែតុលា​ខាងមុខនេះ
29, Sep 2017 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ ពិព័រណ៍​អចលនទ្រព្យ​ដែល​រៀបចំឡើង​ដោយ​គេហទំព័រ​អចលនទ្រព្យ​អន​ឡាញ Realestate.com.kh នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​៦ និង​ទី​៧​ខែតុលា​ឆ្នាំ​២០១៧​ខាងមុខនេះ​នៅ​សណ្ឋាគារ ណាហ្គា​។ អតិថិជន​ដែល​ទិញ​ខុន​ដូ ឬ​លំនៅដ្ឋាន​ឯកជន​នៅក្នុង​ពិធី​ពិព័រណ៍​នេះ នឹង​ទទួលបាន​កាដូ​ពិសេស ដូចជា សំបុត្រ​យន្តហោះ ឬ​ការដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ជាដើម​។ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក Tom O’Sullivan នាយក​ប្រតិបត្តិ​គេហទំព័រ Realestate.com.kh ដូចតទៅ​៖



​សំឡេង​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស​




​តាម​ការរំពឹងទុករ​បស់​លោក​លោក Tom O’Sullivan នាយក​ប្រតិបត្តិ​គេហទំព័រ Realestate.com.kh, អ្នកចូលរួម​អាច​នឹងមាន​ចំនួន​ប្រមាណ​ជា​៣៥០០​នាក់​។ អ្នកចូលរួម​ពិព័រណ៍​នេះ មិន​ត្រឹមតែ​អាច​ទស្សនា​ស្តង់​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ​។ តែ​អ្នកចូលរួម​អាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ដទៃ​ផ្សេងទៀត​ដូចជា​៖ ការចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​សក្តានុពល​វិស័យ​សំណង់ អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​, យល់ដឹង​ពី​ព័ត៌មាន​ជុំវិញ​ការសម្រេចចិត្ត​ទិញ​អចលនទ្រព្យ ហើយ​អ្នកទិញ​អចលនទ្រព្យ​នៅ​ថ្ងៃ​ពិព័រណ៍​នោះ នឹង​ទទួលបាន​អំណោយ​សំបុត្រ​យន្តហោះ​សម្រាប់​អតិថិ​ជប​រទេស និង​ថ្លៃ​ដើរ​កម្សាន្ត​ក្នុងប្រទេស​សម្រាប់​អតិ​ជន​ក្នុងប្រទេស​។



​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពិព័រណ៍​អចលនទ្រព្យ​នៃ​គេហទំព័រ Realestate.com.kh គឺជា​ឱកាស​បើក​ឲ្យ​អ្នកវិនិយោគ​បរទេស និង​ខ្មែរ​អាច​ជួបគ្នា​ដើម្បី​រក​លទ្ធភាព​វិនិយោគ​រួមគ្នា ឬ​ដាច់ដោយឡែក​ពីគ្នា​ក្នុង​វិស័យ​អចល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក Tom O’Sullivan នាយក​ប្រតិបត្តិ​គេហទំព័រ Realestate.com.kh បញ្ជាក់ថា​៖«​សិក្ខាសាលា ឬ​ពិព័រណ៍​នេះ​ជួយ​ជំរុញ​ឧស្សាហកម្ម​អចលនទ្រព្យ​កម្ពុជា និង​ជួយ​លើកស្ទួយ​មុខមាត់​កម្ពុជា​នៅ​កាន់​ឆាក​អន្តរជាតិ​»​។

Realestate.com.kh គេហទំព័រ​អចលនទ្រព្យ​អន​ឡាញ​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​នៅ​កម្ពុ​ជាមាន​សេចក្តី​រីករាយ​សូម​ប្រកាស​ជា​សាធារណៈ​អំពី​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​២​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៦ ទី​៧ ខែតុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​ភ្នំពេញ​។​



​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​លើកទីមួយ​កាលពី​ខែឧសភា​ឆ្នាំ​២០១៧​រួចមក​ឆ្នាំនេះ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹង​ត្រឡប់មកវិញ​សារជាថ្មី​នៅ​ថ្ងៃទី​៦​និង​ទី​៧ ខែតុលា​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​រាជធានី​ភ្នំពេញ​។ ការតាំងពិព័រណ៍​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​ដែល​ចង់​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។​

​កម្មវិធី​តាំងពិព័រណ៍​លើកទីមួយ​បាន​ទាក់ទាញ​ភ្ញៀវ​ជាង ៣,០០០ នាក់​មកពី​គ្រប់ទិសទី​ហើយ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ដោយមាន​ការលក់​អចលនទ្រព្យ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។



​ភាពជោគជ័យ​នេះ​បង្កើតឱ្យមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​ដូច្នេះហើយ ទើប​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​អចលនទ្រព្យ​នឹង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ម្តងទៀត​នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​ពីរ​នៅក្នុង​ឆ្នាំនេះ​ដដែល​៕


Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com