កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហូ​ឡង់​
29, Sep 2017 , 9:39 pm        
រូបភាព
Sergio Aguero ត្រូវ​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរ​រថយន្ត​នៅ​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ ខណៈដែល​ខ្សែប្រយុទ្ធ​របស់ Manchester City នេះ​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​អាកាសយានដ្ឋាន​។



​កាសែត​អា​ហ្ស​ង់​ទីន Diairio Ole បាន​ផ្សាយ​ថា​ខ្សែប្រយុទ្ធ​សញ្ចា​តិ​អា​ហ្ស​ង់​ទីន វ័យ​២៩​ឆ្នាំ​ប្រឈមមុខ​នឹង​ការបាក់​ឆ្អឹងជំនី ក្រោយ​ជួប​គ្រោះថ្នាក់​រថយន្តបុក​បង្គោល​ភ្លើង​នៅពេល​ធ្វើដំណើរ​ត្រឡប់​ពី​ចូលរួម​ទស្សនា​ការប្រគុំ​តន្ត្រី​របស់​តារាចម្រៀង​កូ​ឡំ​ប៊ី Maluma នៅ​ទីក្រុង Amsterdam កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកញ្ញា​នេះ​។​



​យ៉ង​ណាក៏ដោយ​អតីត​សមាជិក​ក្រុម Atletico Madrid បានគេច​ផុតពី​ការរង​របួស​ធ្ងន់ធ្ងរ​ដោយសារតែ​រូបគេ​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ត្រឹមត្រូវ​អំឡុងពេល​កើតហេតុ នៅពេល​កំពុងធ្វើដំណើរ​ទៅ​ព្រលានយន្តហោះ​វិញ​។​

Aguero អាច​នឹងត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​១​ខែ និង​អវត្តមាន​ពេល​ប៉ះ​ជាមួយ Chelsea ក្នុង​ក្របខណ្ឌ Premier League អាទិត្យ​នេះ​៕





Tag:
 បាល់ទាត់​
  Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com