ពីនេះ ពីនោះ
ឧទានសញ្ញា « ! » ត្រូវ​ប្រើ​ពេលណា​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ​?
30, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណ​ជ​ភាគច្រើន​ប្រើ​ឧទានសញ្ញា « ! » នេះ ដោយ​មិនដឹង​ត្រូវ​ប្រើ​ក្នុងន័យ​បញ្ជាក់ ឬ​សម្គាល់ថា​ជា​អ្វី​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ឧទានសញ្ញា « ! » គឺជា​វណ្ណយុត្ត​មួយ​យ៉ាង​របស់​អ្នក​ប្រទេស​អឺរ៉ុប ( ! ) ដែល​ខ្មែរ​កំពុងតែ​ប្រើ​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ដូចខាងក្រោម​៖



​ឧទានសញ្ញា ឬ វិម្ហយ​សញ្ញា គឺជា​គ្រឿង​សម្គាល់​របស់​ឧទាន ឬ​របស់​វិម្ហយៈ​, ជា​ពាក្យសន្មត​ហៅ​វណ្ណយុត្ត​មួយ​យ៉ាង​របស់​អ្នក​ប្រទេស​អឺរ៉ុប ( ! ) នេះ​សម្រាប់​ប្រើ​ដាក់​ពី​ខាងចុង​ពាក្យ​ឧទាន​អស្ចារ្យ​ជាដើម​, ដូចជា ឱ​! ពុទ្ធោ ពុទ្ធោ​!, ឱ​! រូប​អើយ​រូប ! លំបាក​អ្វី​ម្ល៉េះ​ទេ ! , អុញ​ន៏ ! ខូច​អស់រលីង​!, ទៅៗ ! ។

ម្យ៉ាងទៀត ឧទានសញ្ញា « ! » នេះ គឺ​ប្រើ​នៅពេល​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​, បន្លឺ​ឬ​កម្ទរ​សំឡេង​ឮ​ខ្លាំងៗ​ដោយមាន​អំណរ ឬ​ទុក្ខព្រួយ​, ដោយមាន​សេចក្ដី​អស្ចារ្យ​, ដោយមាន​កំហឹង​ជាដើម​។ ឧទាហរណ៍ សូរ​លាន់មាត់ ឬ​សម្រែកសត្វ​ជាដើម​, ដូចជា អា៎​!, អូ៎យ​!, យី​!, យីអើ​! ; ខ្វាក​!, ចេ​ចៗ​! ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com