កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជាប់​លេខ​៣ ជា​ក្លិប​កីឡា​មានតម្លៃ​ថ្លៃ​ជាងគេ​លើ​លោក ខណៈ​ក្លិប​បាល់អោប​នៅ​អាមេរិក​ឈរ​លេខ​១
30, Sep 2017 , 8:39 pm        
រូបភាព
 
Manchester United ជា​ក្លិប​កីឡាបាល់ទាត់​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លើក​នាពេល​បច្ចុប្បន្ននេះ ពោលគឺ​មានតម្លៃ​រហូត​ដល់​ទៅ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បើ​គិត​ទាំង​ក្លិប​កីឡា​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​វិញ ក្លិប​ដែលមាន​រហស្សនាម​បិសាច​ក្រហម​នេះ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ប៉ុណ្ណោះ ខណៈ​ក្លិប​កីឡា​ដែល​ថ្លៃ​ជាងគេ​បំផុត​លើ​លោក​គឺ​ក្លិប​បាល់អោប Dallas Cowboys នៅ​សហរដ្ឋអាមេរិក​ឯណោះ​ទេ​។​

​ទស្សនា​វ​ដ្តី Forbes បាន​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បំផុត ដោយ​បង្ហាញ​ពី​តម្លៃ​របស់​ក្លិប​កីឡា​ចំនួន​១០​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០១៧​នេះ​។​
​ក្នុងចំណោម​ក្លិប​ទាំង​១០​ខាងលើ មាន​ក្លិប​បាល់ទាត់​ល្បីឈ្មោះ​នៅ​អឺរ៉ុប​ចំនួន​៣ ដែល​ស្ថិតនៅក្នុង​ប​ញ្ចី​នេះដែរ រួមមាន Manchester United, Barcelona និង Real Madrid​។​
 
Forbes នឹង​បង្ហាញ​ពី​តម្លៃ​របស់​ក្លិប​កីឡា​ទាំង​១០​ដែលមាន​តម្លៃ​ថ្លៃ​ដូចខាងក្រោម​៖
 
១. ក្លិប​កីឡា​បាល់អោប Dallas Cowboys មានតម្លៃ ៤.២០​ពាន់​លាន​ដុល្លារ ដែលមាន​ម្ចាស់​ជា​អ្នកជំនួញ​អាមេរិក លោក Jerry Jones​។​

 
២. ក្លិប​កីឡា​ប៊េ​ស​ប៊​ល (Baseball) New York Yankees មានតម្លៃ ៣.៧០​ពាន់​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​គ្រួសារ​របស់​អ្នកជំនួញ Steinbrenner​។​

 
៣. ក្លិប​បាល់ទាត់ Manchester United មានតម្លៃ ៣.៦៩​ពាន់​លាន​ដុល្លារ ដែល​គ្រួសារ​របស់​ត្រកូល Glazer ជា​អ្នកកាន់កាប់​។

 
៤. ក្លិប​បាល់ទាត់ Barcelona មានតម្លៃ ៣.៦៤​ពាន់​លាន​ដុល្លារ កាន់​កាន់​ដោយ​ម្ចាស់​ភាគហ៊ុន​ច្រើន​។​

 
៥. ក្លិប​បាល់ទាត់ Real Mardrid មានតម្លៃ ៣.៦៤​ពាន់​លាន​ដុល្លារ កាន់​កាន់​ដោយ​ម្ចាស់​ភាគហ៊ុន​ច្រើន​។​

 
៦. ក្លិប​បាល់អោប New England Patriots​ ​មានតម្លៃ ៣.៤០​ពាន់​លាន​ដុល្លារ ដែលមាន​ម្ចាស់​ជា​អ្នកជំនួញ​អាមេរិក​លោក Robert Kraft​

 
៧. ក្លិប​បាល់បោះ New York Knicks នៃ​ក្របខណ្ឌ NBA មានតម្លៃ ៣.៣០​ពាន់​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​របស់​អាមេរិក Madison Square Garden Company ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​។​
 
 
៨. ក្លិប​កីឡា​បាល់អោប New York Giants​ ​មានតម្លៃ ៣.១០​ពាន់​លាន​ដុល្លារ កាន់កាប់​ដោយ​អ្នកជំនួញ​អាមេរិក​ពីររូប​គឺ​លោក Steven Tisch និង John Mara​។​

 
៩. ក្លិប​បាល់អោប San Francisco 49ers​ ​មានតម្លៃ ៣​ពាន់​លាន​ដុល្លារ ដែលមាន​អ្នកជំនួញ​ស្ត្រី​ជនជាតិ​អាមេរិក​អ្នកស្រី Denise DeBartolo York ជា​ម្ចាស់​។​

 
១០. ក្លិប​បាល់បោះ Los Angeles Lakers នៃ​ក្របខណ្ឌ NBA មានតម្លៃ ៣​ពាន់​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​លោក Philip Anschutz អ្នកជំនួញ​ជនជាតិ​អាមេរិក និង​គ្រួសារ Jerry Buss៕
 
 
 

Tag:
 បាល់ទាត់​
  Forbes
  ក្លិប​មាន​ជាងគេ​លើ​លោក
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com